កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ផ្ទុះ​ការ​តវ៉ា​ក្រោយ​ថៅកែ​កូរ៉េ​គេច​ខ្លួន

0:00 / 0:00

កម្មករ​ប្រមាណ ១០០​នាក់​ក្នុង​ចំណោម​កម្មករ​ជាង ១​ពាន់​នាក់​នៅ​រោងចក្រ ស៊ីរ៉ាតិច (SERATEX) ស្ថិត​ក្នុង​ភូមិ​ចម្ការឪឡឹក សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​បន្ត​ការ​តវ៉ា​ក្រោយ​ពេល​ដែល​ថៅកែ​រត់​ចោល​មួយ​សប្ដាហ៍​មក​ហើយ។

ប្រធាន​សហជីព​មូលដ្ឋាន​ពលកម្ម​កម្ពុជា ប្រចាំ​រោងចក្រ ស៊ីរ៉ាតិច (SERATEX) ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា​នេះ ក៏​ព្រោះ​តែ​មិន​មាន​តំណាង​ថៅកែ​រោងចក្រ​ណា​មក​ទទួល​ខុស​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់ សម្រាប់​ខែ​វិច្ឆិកា ទេ៖ «»។

នៅ​ពេល​ដែល​ថៅកែ​រត់​ចោល​កម្មករ​ដោយ​មិន​បើក​ប្រាក់​ឈ្នួល​នេះ កម្មករ​កម្មការិនី​ត្អូញត្អែរ​អំពី​ការ​លំបាក ដែល​ពួក​គាត់​កំពុង​ប្រឈម​ក្នុង​ជីវភាព​ខ្វះខាត ដូចជា​គ្មាន​លុយ​បង់​ថ្លៃ​ផ្ទះ​ជួល និង​ការ​ទិញ​អាហារ។ ពួក​គាត់​អំពាវនាវ​រក​អន្តរាគមន៍​ពី​អ្នក​ពាក់ព័ន្ធ ឲ្យ​ជួយ​ដល់​ពួក​គាត់​ឲ្យ​បាន​ឆាប់។

តំណាង​កម្មករ​នៅ​រោងចក្រ ស៊ីរ៉ាតិច លោកស្រី មិត្រ សុខៃ ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​នៅ​រោងចក្រ ស៊ីរ៉ាតិច នេះ មាន​ចំនួន​សរុប ១.០៣១​នាក់។ លោកស្រី​បន្ត​ថា កម្មករ​កម្មការិនី​ដែល​តវ៉ា​មាន​តែ​ប្រមាណ ១០០​នាក់​នេះ ដោយសារ​កម្មករ​ខ្លះ​វិល​ទៅ​ស្រុក​វិញ ពេល​អត់​ប្រាក់​ឈ្នួល​នេះ៖ «»។

ក្រុម​កម្មករ និង​សហជីព​ថ្លែង​ថា ពួក​គាត់​ដឹង​ថា​ថៅកែ​រោងចក្រ​រត់​ចោល​នៅ​ថ្ងៃ​ទី​៩ ធ្នូ ជា​ថ្ងៃ​ដែល​ត្រូវ​បើក​ប្រាក់​ឈ្នួល។

កម្មការិនី​នៅ​រោងចក្រ​នេះ​ម្នាក់ គឺ​កញ្ញា រ៉េន អូនតូច ត្អូញ​ថា នាង​នៅ​រង់ចាំ​ដំណោះស្រាយ​នេះ៖ «»។

កម្មការិនី​ម្នាក់​ទៀត គឺ​លោកស្រី ហោ សុវន្នី ថ្លែង​ថា គាត់​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ជួល​ដេញ​ចេញ ព្រោះ​គ្មាន​លុយ​បង់​ថ្លៃ​បន្ទប់៖ «»។

មន្ត្រី​សហជីព​មូលដ្ឋាន គឺ​លោក យន់ សំបូរ ឲ្យ​ដឹង​ថា បញ្ហា​នេះ​ត្រូវ​បាន​មន្ត្រី​របស់​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក វង្ស សុវណ្ណ ចុះ​ពិនិត្យ​ម្ដង​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ធ្នូ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ។ លោក យន់ សំបូរ បន្ត​ថា ក្រសួង​នឹង​ជួប​តំណាង​កម្មករ និង​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ដើម្បី​ដោះស្រាយ​បញ្ហា​រោងចក្រ​នេះ៖ «មក​ដល់​ពេល​នេះ​ម៉ោង​នេះ ឃើញ​ ថា​គណៈកម្មការ ​ចម្រុះ​ដឹក​នាំ​ដោយ​ឯកឧត្ដម វង្ស សុវណ្ណ គាត់​បាន​ដោះស្រាយ​កោះ​អញ្ជើញ​ យើង​ជា មួយ​ម្ចាស់​ឃ្លាំង នៅ​ថ្ងៃ​សុក្រ​ម៉ោង ២​រសៀល យើង​ប្រជុំ​ដោះស្រាយ​ទាំងអស់​គ្នា​នៅ​ក្រសួង​ការងារ ជាមួយ​តំណាង​កម្មករ តំណាង​សហជីព និង​ជាមួយ​ក្រសួង​ផ្ទាល់ »

អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​ដោះស្រាយ​កូដកម្ម​បាតុកម្ម​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺ​លោក វង្ស សុវណ្ណ បញ្ជាក់​បន្ថែម​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ ខាង​លោក​កំពុង​ស្វែងរក​តំណាង​ថៅកែ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​រឿង​ប្រាក់​ឈ្នួល​កម្មករ៖ «»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ​អំពាវនាវ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​ដោះស្រាយ​ទូទាត់​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពួក​គាត់​ដោះស្រាយ​បញ្ហា​ជីវភាព​ខ្វះខាត​ដែល​គាត់​ប្រឈម​បច្ចុប្បន្ន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។