រូបភាព​សិស្ស​​តវ៉ា​ឲ្យ​បញ្ឈប់​ឡាន​ដឹក​ដី​បើក​លើ​ផ្លូវ​មុខ​សាលា

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រុម​អ្នក​ភូមិ គ្រូ​បង្រៀន និង​សិស្ស​សាលា​ជា​ច្រើន​រយ​នាក់ បាន​នាំ​គ្នា​លើក​បដា​តវ៉ា​ប្រឆាំង​ជំទាស់​ទៅ​នឹង​ម្ចាស់​រថយន្ត​ដឹក​ដី​ធុន​ធំ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​មុខ​សាលា​រៀន​របស់​ខ្លួន។ ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ឈប់​ការ​ធ្វើ​ចរាចរណ៍​របស់​រថយន្ត​ធុន​ធំ ដែល​ដឹក​ជញ្ជូន​ដី​ឆ្លង​កាត់​ខាង​មុខ​វិទ្យាល័យ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អូរ​អំបិល។ ខាង​ក្រោម​ជា​រូបភាព​ខ្លះៗ​នៃ​ការ​តវ៉ា រូបភាព​ដោយ សួន សុផលមុន្នី៖

ការ​លើក​គ្នា​តវ៉ា​នេះ កើត​មាន​ឡើង​ក្រោយ​ពី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ។ គ្រោះ​ថ្នាក់​បណ្ដាល​មក​ពី​រថយន្ត​ដឹក​ដី​មួយ​គ្រឿង ដែល​ឆ្លង​កាត់​ទី​នោះ​ដាច់​ហ្វ្រាំង ទៅ​បុក​រោង​ម៉ាស៊ីន​កិន​ស្រូវ​អ្នក​ស្រុក​នៅ​ទី​នោះ បណ្ដាល​ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​របួស​ធ្ងន់ និង​ខូច​ខាត​រោង​ម៉ាស៊ីន និង​ម៉ូតូ ១​គ្រឿង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។