កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​ក្រុម​ហ៊ុន​សង់​ទារកដ្ឋាន

កម្មករ​​នៃ​រោងចក្រ​របស់​ក្រុមហ៊ុនអេហ្វ ដាប់ប៊យូ ខេ ខេ (F.W.K.K) ប្រមាណ ១ពាន់​នាក់ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ធ្វើ​កូដកម្ម នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​អត្ថ​ប្រយោជន៍ និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន។

កម្មករ​បាន​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១២ ចំណុច​ ក្នុង​នោះ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង់​បន្ទប់​បំបៅ​កូន ក្នុង​បរិវេណ​រោងចក្រ។ ក៏ប៉ុន្តែ​បើ​ក្រុមហ៊ុន​មិន​អាច​សង់​បាន​ទេ កម្មករ​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​ជា​ម្សៅ​ទឹក​ដោះ​គោ​ក្នុង​១​ខែ ២​កំប៉ុង និង​ថ្លៃ​ឈ្នួល​អ្នក​ថែទាំ​ទារក ក្នុង​មួយ​ខែ​២០​ដុល្លារ។

ក្រៅ​ពី​នេះ​កម្មករ​សុំ​ឲ្យ​ក្រុមហ៊ុន​ដាក់​ប្រង់កា ឬ​បៅ​អ៊ី​ក្រណាត់ សម្រាប់​ទុក​សែង​កម្មករ​សន្លប់​ពេល​កំពុង​បំពេញ​ការងារ​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។