សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលទាំង ៤០ស្ថាប័ន នៃបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា គូសបញ្ជាក់ថា សេចក្តីសម្រេចនេះ ដែលធ្វើឡើងក្នុងតំណាក់កាលចរចាគ្នារវាងគណបក្សទាំងពីរនេះ មិនត្រឹមតែមិនបានដោះស្រាយអ្វីទេ ផ្ទុយទៅវិញ វាកាន់តែបង្កើននូវភាពតានតឹងក្នុងចំណោមម្ចាស់ឆ្នោត។ ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន របស់ គ.ជ.ប ក្នុងកាលៈទេសៈតានតឹងដូច្នេះ អាចនាំឲ្យប្រទេសជាតិឈានទៅរកអស្ថិរភាព។
សេចក្តីថ្លែងការណ៍បានរំលឹកដល់ គ.ជ.ប អំពីសេចក្តីថ្លែងរបស់អ្នករាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានទទួលស្គាល់ថា៖ ប្រសិនបើដំណើរការបោះឆ្នោតធ្វើឡើងមិនផ្អែកលើការពិត និងការជឿទុកចិត្តពីម្ចាស់ឆ្នោតទេនោះ មូលដ្ឋានគ្រឹះនៃស្ថាប័ននយោបាយ និងរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ដែលបង្កើតឡើងដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងត្រូវរង្គោះរង្គើ ហើយប្រទេសកម្ពុជា អាចនឹងជួបវិបត្តិនយោបាយ និងធ្លាក់ទៅក្នុងស្ថានភាពនៃការប្រើអំពើហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
