ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE) ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គធំមួយនៅកម្ពុជា ឲ្យដឹងថា បច្ចុប្បន្ន អង្ករសរីរាង្គមានតម្រូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។
ការកើនឡើងនេះ ដោយសារមានការទុកចិត្តលើគុណភាព និងដើម្បីលើកទឹកចិត្តដល់អ្នកផលិត។ ករណីនេះ ក្រុមហ៊ុននាំចេញអង្ករសរីរាង្គ បានជំរុញឲ្យកសិករជិត ៣.០០០នាក់មកពី ១៩សហគមន៍នៅខេត្តព្រះវិហារ ផលិតស្រូវសរីរាង្គឲ្យបានកាន់តែច្រើនថែមទៀត សម្រាប់ផលិតអង្ករនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
សូមស្តាប់បទសម្ភាសន៍រវាង អ្នកស្រី អ៊ុំ រង្សី ជាមួយនឹងលោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយ អំពីទីផ្សារអង្ករសរីរាង្គរបស់កម្ពុជា កាន់តែមានសក្ដានុពលក្នុងការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។