ជីវប្រវត្តិ​សង្ខេប​និង​សកម្មភាព​ការងារ​របស់​កញ្ញា ចក់ សុភាព

កញ្ញា ចក់ សុភាព អាយុ ២៥​ឆ្នាំ ដែល​បាន​បញ្ចប់​បរិញ្ញាបត្រ​អនុ​បណ្ឌិត​ផ្នែក​កម្មសិក្សា​សន្តិភាព នៅ​សាកលវិទ្យាល័យ​អន្តរជាតិ​ជប៉ុន កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សរសេរ​អត្ថបទ​ជា​ភាសា​អង់គ្លេស​ជា​ច្រើន ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ Global Voices Online ដែល​ជា​គេហទំព័រ​កម្រិត​ស្តង់ដារ​អន្តរជាតិ សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនថឹណិត នៅ​ទូទាំង​ពិភពលោក។

0:00 / 0:00

កញ្ញា ចក់ សុភាព ក៏​ជា​ស្ថាបនិក​របស់​បណ្ដាញ​យុវជន​សម្រាប់​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ បាន​មាន​ប្រសាសន៍​ថា អត្ថបទ​ជា​ច្រើន​ដែល​កញ្ញា​សរសេរ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនថឹណិត​នោះ គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​នានា​នៅ​ក្នុង​សង្គម​កម្ពុជា ដូច​ជា​រឿង​ការ​រំលោភ​ដីធ្លី សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​អំពើ​ពុករលួយ​ជាដើម។

ក្នុង​នាទី​ស្ត្រី​ខ្មែរ​នៅ​សប្ដាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្ដី​រាយ​ការណ៍​ពិស្ដារ អំពី​ជីវប្រវត្តិ​សង្ខេប និង​សកម្មភាព​ការងារ​របស់​កញ្ញា ចក់ សុភាព ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖