​វេទិកា​អ្នក​ស្ដាប់​៖ តើ​ការ​ប្រញាប់​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន អាច​បញ្ចៀស​កម្ពុជា​ពី​ជម្លោះ​ដណ្ដើម​ទឹក​ឆ្លងដែន និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​មេគង្គ​ដែរ ឬ​ទេ?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី សម្រាប់​យប់​ថ្ងៃអង្គារ ទី១១ ខែមិថុនា នឹង​ជជែក​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ការ​ប្រញាប់​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន អាច​បញ្ចៀស​កម្ពុជា​ពី​ជម្លោះ​ដណ្ដើម​ទឹក​ឆ្លងដែន និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​មេគង្គ​ដែរ ឬ​ទេ?

ដូច​តាម​បញ្ជា​ឪ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រញាប់ប្រញាល់​ចេញ​មុខ​ប្រកាស​បើក​ការដ្ឋាន​ជីក​ព្រែក​ហ្វូណន​ឱ្យ​ចំ​ថ្ងៃ​ខួប​កំណើត​ឪពុក គឺ​នៅ​ថ្ងៃ​ទី៥ ខែសីហា បើ​ទោះ​បី​ជា​គម្រោង​នេះ​នៅ​ខ្វះខាត​ប្រភព​ថវិកា និង​គ្មាន​តម្លាភាព​អំពី​ផល​ប៉ះពាល់​យ៉ាង​ណា​ក្តី។ ការ​ពន្លឿន​ជម្នះ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​នេះ ត្រូវ​នាយក​រដ្ឋមន្ត្រី​កូន ពណ៌នា​ថា ដើម្បី​ជម្រះ​នូវ «មន្ទិល» និង «កុំ​ឱ្យ​យប់យន់​សុបិន​យូរ»។ ការ​ប្រកាស​ពន្លឿន​ពេល​សង់​ព្រែកជីក​នេះ កើត​មាន​ឡើង ស្រប​ពេល ដែល​វៀតណាម​បង្ហាញ​ជំហរ​មិន​ពេញ​ចិត្ត​នឹង​គម្រោង​នេះ និង​នៅតែ​បន្ត​ទាមទារ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព។

តើ​ការ​ប្រញាប់ប្រញាល់​បើក​ការដ្ឋាន​ជីក​ព្រែក​ហ្វូណន​នេះ អាច​បញ្ចៀស​កម្ពុជា​ពី​ជម្លោះ​ដណ្ដើម​ទឹក​ឆ្លងដែន និង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​មេគង្គ​បាន​ដែរ ឬ​ទេ?

សូមលោកអ្នកនាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក មាន ឫទ្ធិ ជាមួយ​បណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ និង​បណ្ឌិត រ៉ូ វណ្ណៈ អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​យប់​ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤៕