នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះ ពិភាក្សាគ្នាអំពីប្រធានបទ៖ តើតួនាទីជាប្រមុខរដ្ឋស្ដីទីនេះ អាចជួយឱ្យលោកចៀសផុតពីការប៉ុនប៉ងចាប់ខ្លួនលោកពីបទឧក្រិដ្ឋនានា ពីសំណាក់តុលាការឯករាជ្យនៅក្រៅប្រទេសបានដែរឬទេ?
តាមការគ្រោងទុក លោក ហ៊ុន សែន នឹងទៅយកតំណែងជាប្រធានព្រឹទ្ធសភាមកកាន់កាប់ខ្លួនឯង ក្រោយការបោះឆ្នោតព្រឹទ្ធសភានៅចុងខែកុម្ភៈនេះហើយ។ តំណែងប្រធានព្រឹទ្ធសភានេះ អាចផ្តល់ឱកាសឱ្យលោក ហ៊ុន សែន បានធ្វើជាប្រមុខរដ្ឋស្ដីទី ក្នុងពេលព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រផង។ ក៏ប៉ុន្តែ តើតួនាទីជាប្រមុខរដ្ឋស្ដីទីនេះ អាចធ្វើជាប័ណ្ណធានារ៉ាប់រង ជួយឱ្យលោកមានអភ័យឯកសិទ្ធិចៀសផុតពីការប៉ុនប៉ងចាប់ខ្លួនលោកពីបទឧក្រិដ្ឋនានា ពីសំណាក់តុលាការឯករាជ្យនៅក្រៅប្រទេសបានដែរឬទេ?
មេបក្សប្រឆាំង លោក សម រង្ស៊ី អះអាងថា លោក ហ៊ុន សែន នឹងនៅតែប្រឈមមុខនឹងការចាប់ខ្លួនបានដដែល ប្រសិនបើលោកហ៊ានធ្វើដំណើរទៅក្រៅប្រទេស ទោះបីជាលោកទៅស្រវាយកតំណែងប្រធានព្រឹទ្ធសភានេះក៏ដោយ។
សូមអញ្ជើញលោកអ្នកនាងកញ្ញាចុចស្ដាប់កិច្ចពិភាក្សារវាង លោក ជុន ច័ន្ទបុត្រ និងលោក សម រង្ស៊ី អំពីរឿងនេះ ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី១៣ កុម្ភៈ ឆ្នាំ២០២៤៕