វេទិកាអ្នកស្ដាប់៖ តើ​ការ​អភិវឌ្ឍ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV ក្នុង​លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី?

ដោយ ទីន ហ្សាការីយ៉ា
2024.08.06
វេទិកាអ្នកស្ដាប់៖ តើ​ការ​អភិវឌ្ឍ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV ក្នុង​លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី? (ឆ្វេង) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម
Photo: RFA

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី៦ ខែសីហា បាន​ពិភាក្សា​លើ​ប្រធានបទ៖ តើ​ការ​អភិវឌ្ឍ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV ក្នុង​លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី?

នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​មិន​អាច​ការពារ​ព្រំដែន​បាន​ទាំង​ស្រុង​ឡើយ មាន​តែ​ប្រជាពលរដ្ឋ​ទេ ទើប​អាច​ការពារ​ព្រំដែន​បាន។ លោក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​តំបន់​ព្រំដែន​វៀតណាម និង​មើល​ពី​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នៅ​ទី​នោះ។

ការ​អំពាវនាវ​នេះ គឺ​នៅ​ស្រប​ពេល ដែល​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​មួយ​ចំនួន ចោទ​រដ្ឋាភិបាល​ថា ការ​អភិវឌ្ឍន៍​រួម​គ្នា​រវាង កម្ពុជា-វៀតណាម និង ឡាវ នៅ​តំបន់​ត្រីកោណ ឬ​ហៅ​ថា CLVនោះ ជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ជា​មិន​ខាន។

តើ​ការ​អភិវឌ្ឍន៍​រួម​គ្នា​នេះ ក្នុង​លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នោះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​បណ្ឌិត សេង សារី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម ដែល​បាន​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។