វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ពិភាក្សាលើប្រធានបទ៖ តើចិនមានមហិច្ឆតាយ៉ាងណាខ្លះមកលើកម្ពុជា ក្នុងឆ្នាំ២០២៣ នេះ?
សាធារណរដ្ឋប្រជាមានិតចិន បានប្រជែងបង្កើនឥទ្ធិពលមកលើកម្ពុជាលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ កន្លងទៅ ស្របពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន។ ជាក់ស្តែង ក្រៅពីវិស័យនយោបាយ និងសេដ្ឋកិច្ច ប្រទេសនេះបានពង្រីកឥទ្ធិពលមកលើវិស័យយោធា ឬការពារជាតិ និងវិស័យអប់រំ តាមរយៈសកម្មភាពលេចធ្លោមួយចំនួន។ ក្នុងនោះមានដូចជា ការចេញមុខជួយកម្ពុជាធ្វើ «ទំនើបកម្ម» កំពង់ផែកងទ័ពជើងទឹករាមដ៏ចម្រូងចម្រាស និងការតម្រូវឱ្យក្រសួងអប់រំដាក់បញ្ចូលកម្មវិធីរៀនភាសាចិនសម្រាប់សិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ជាដើម។
តើចិនបានសម្រេចមហិច្ឆតាពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជាយ៉ាងណាខ្លះ ក្នុងឆ្នាំ២០២២ កន្លងទៅ? និងថា តើសាធារណរដ្ឋប្រជាមានិតចិន មានមហិច្ឆតាយ៉ាងណាខ្លះទៀតមកលើកម្ពុជា ក្នុងឆ្នាំ២០២៣ នេះ?
ភ្ញៀវកិត្តិយស៖
១) បណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាសហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
២) លោក ឯក សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ
សម្របសម្រួលដោយលោក មាន ឫទ្ធិ
ទស្សនាកិច្ចពិភាក្សា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។