តើ​លោក ហ៊ុន សែន អាច​នឹង​ចេះ​តែ​បន្ត​រួច​ខ្លួនបាន​តែ​រាល់​ដងទេ ចំពោះ​សកម្មភាព​រំលោភបំពាន​របស់​លោក

0:00 / 0:00

វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នា​រាត្រី​ថ្ងៃ​សុក្រ ទី១៧ ខែកុម្ភៈ នឹង​មាន​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ថា តើ​លោក ហ៊ុន សែន អាច​នឹង​ចេះ​តែ​បន្ត​រួច​ខ្លួន ចំពោះ​សកម្មភាព​រំលោភបំពាន​របស់​លោក​បាន​តែ​រាល់​ដង ឬ​ក៏​ទី​បំផុត​លោក អាច​នឹង​ទទួល​រង​ទុក្ខទោស ចំពោះ​អ្វី​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ណា​មួយ​ដែរ ឬ​យ៉ាង​ណា?

ក្នុង​ការ​គ្រប់គ្រង​កម្ពុជា​ជិត ៤០ឆ្នាំ​មក​នេះ លោក ហ៊ុន សែន តែង​រំលោភបំពាន និង​កម្ចាត់​ចោល​នូវ​អ្នក​ទាំង​ឡាយ​ណា ដែល​ប្រឆាំង និង​រិះគន់​លោក ឬ​អ្នក​ដែល​លោក​គិត​ថា ជា​ឧបសគ្គ​សម្រាប់​ការ​ក្រាញ​អំណាច និង​ការ​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូនចៅ​របស់​លោក។

ក្រោម​ការ​ដឹកនាំ​របស់​លោក លោក​បិទ​ស្ថាប័ន​កាសែត​ឯករាជ្យ ចាប់​អ្នក​នយោបាយ​ប្រឆាំង​ដាក់​គុក ឬ​ក៏​បង្ខំ​ឱ្យ​និរទេស​ខ្លួន។ ក្រៅពី​នោះ​លោក​បង្កើត ឬ​កែប្រែ​ច្បាប់​ធ្វើ​ជា​ឧបករណ៍​ផ្ដាច់​មុខ​របស់​ខ្លួន និង​បក្ខពួក។

ថ្វីដ្បិត​តែ​មាន​ការ​ថ្កោលទោស និង​ការ​ដាក់​ទណ្ឌកម្ម​ជា​ហូរហែ ចំពោះ​រាល់​ទង្វើ​របស់​លោក​ក្តី ក៏​លោក ហ៊ុន សែន ហាក់​នៅ​ទប់ទល់​ស្ថានការណ៍​បាន ហើយ​នៅ​បន្ត​កាន់​អំណាច​ផ្ដាច់ការ​នៅ​កម្ពុជា​បាន​ដដែល។

នា​រាត្រី​ថ្ងៃ​សុក្រ ទី១៧ ខែកុម្ភៈ​នេះ នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នឹង​មាន​កិច្ច​ពិភាក្សា​មួយ ផ្ដោត​ទៅ​លើ​ថា តើ​លោក ហ៊ុន សែន អាច​នឹង​ចេះ​តែ​បន្ត​រួច​ខ្លួន ចំពោះ​សកម្មភាព​រំលោភបំពាន​របស់​លោក​បាន​តែ​រាល់​ដង ឬ​ក៏​ទី​បំផុត​លោក អាច​នឹង​ទទួល​រង​ទុក្ខទោស ចំពោះ​អ្វី​ដែល​លោក​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃ​ណា​មួយ​ដែរ ឬ​យ៉ាង​ណា?

វាគ្មិនកិត្តិយស៖ បណ្ឌិត សេង សារី អ្នក​វិភាគ​នយោបាយពី​ប្រទេសអូស្ត្រាលី និង​លោក សូ ណារ៉ូ អ្នក​វិភាគ​នយោបាយពី​សហរដ្ឋអាមេរិក និង​អតីត​ទីប្រឹក្សាលោក ហ៊ុន សែន

សម្របសម្រួល​កិច្ច​ពិភាក្សា​ដោយ៖ លោក ជុន ច័ន្ទបុត្រ