នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ជជែកពិភាក្សាលើការស្វែងយល់អំពីការព្យាយាមពង្រីកឥទ្ធិពលប្រាក់យ័នចិនក្នុងពាណិជ្ជកម្មអន្តរជាតិ។
មួយរយៈពេលចុងក្រោយនេះ ចិនបានព្យាយាមពង្រីកឥទ្ធិពលនៃការប្រើប្រាស់ប្រាក់យ័នរបស់ខ្លួននៅក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសនានា នៅលើសាកលលោក ក្នុងនោះរួមទាំងកម្ពុជាផង។
តើអ្វីខ្លះដែលប្រិយមិត្តគួរស្វែងយល់អំពីការព្យាយាមពង្រីកឥទ្ធិពលប្រាក់យ័នចិនក្នុងពាណិជ្ជកម្មអន្តរជាតិនេះ?
សូមលោកអ្នកនាងចុចស្ដាប់សំឡេងនៃកិច្ចពិភាក្សាអំពីរឿងនេះ នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក និងបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ ជាវាគ្មិនកិត្តិយស៕