ការតែងតាំងកូនចៅសែស្រឡាយអ្នកធំ នៅក្នុងស្ថាប័នរដ្ឋ បានក្លាយជាវប្បធម៌ចាក់ឫសយ៉ាងជ្រៅមួយនៅក្នុងសង្គមកម្ពុជា។ រាប់តាំងពីមន្ត្រីថ្នាក់ក្រោម រហូតដល់មេដឹកនាំកំពូលៗ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផង សុទ្ធតែតែងតាំងកូនចៅ និងសាច់ញាតិរបស់ខ្លួនទាំងចាស់ទាំងក្មេងឲ្យកាន់កាប់តួនាទីសំខាន់ៗនៅតាមក្រសួងមន្ទីរ។
តើវប្បធម៌តែងតាំងកូនចៅសែស្រឡាយរបស់អ្នកធំទាំងនេះ មានផលវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះដល់សង្គមជាតិ? តើធ្វើបែបណាដើម្បីបញ្ចប់វប្បធម៌អាក្រក់បែបនេះ?
វាគ្មិនកិត្តិយស៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងកញ្ញា លី ស្រីស្រស់ អ្នកវិភាគវ័យក្មេង។
អ្នកសម្របសម្រួល៖ លោក ថា ថៃ
ស្ដាប់ និងទស្សនាដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។