​លទ្ធផល​នៃ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​រយៈ​ពេល ៧ថ្ងៃ ពី​ភ្នំពេញ​ទៅ​ខេត្ត​ពោធិ៍សាត់

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ​នេះ ដែល​ពិភាក្សា​ជាមួយ​លោក រ៉ុង ឈុន អំពី​លទ្ធផល​នៃ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​រយៈ​ពេល ៧ថ្ងៃ ពី​ភ្នំពេញ ទៅ​ខេត្ត​ពោធិ៍សាត់។

ក្បួន​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម ដែល​រៀបចំ​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រយៈពេល ៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៧ ខែកុម្ភៈ បាន​ឆ្លងកាត់ការគំរាមកំហែង ការរារាំង ការ​តាម​ឃ្លាំមើល​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ផ្លូវ ដែល​ក្បួន​ឆ្លងកាត់​នោះ​ឥត​ស្រាកស្រាន្ត។ ទោះ​ជា​យ៉ាង​នោះក្ដី អ្នក​ហែ​ធម្មយាត្រា​បាន​ជម្នះ​រាល់​បញ្ហា​ទាំង​នោះ ហើយ​បាន​ដើរ​ទៅ​ដល់​គោលដៅ​កំណត់ គឺ​បូជនីយដ្ឋាន​អ្នកតាឃ្លាំងមឿង ក្នុង​ស្រុក​បានកាន ខេត្ត​ពោធិ៍សាត់។

តើ​លោក​អ្នកនាង​យល់​ឃើញ​បែប​ណា​ពី​ធម្មយាត្រា​នេះ ចំពោះ​ការ​លើក​កម្ពស់​សីលធម៌​សង្គម ដែល​កំពុង​ធ្លាក់​ចុះ?

ចំណែក​អ្នក​រៀបចំ​ធម្មយាត្រា​នេះ​វិញ តើ​បាន​សម្រេច​តាម​គោលបំណង ដែល​ប៉ង​ទុក​តាំង​ពី​ដំបូង​ដែរ ឬ​ទេ?

វាគ្មិនកិត្តិយស៖ លោក រ៉ុង ឈុន មន្ត្រីគណបក្សភ្លើងទៀន និង​អតីត​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។

សម្របសម្រួល​កិច្ច​ពិភាក្សា​ដោយ៖ អ្នកស្រី សុជីវី



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។