ប្រតិកម្ម​របស់​យុវជន ចំពោះ​ការ​បិទ​សារព័ត៌មាន VOD

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ជជែក​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ប្រតិកម្ម​របស់​យុវជន ចំពោះ​ការ​បិទ​សារព័ត៌មាន VOD។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ជា​ស្ថាប័ន​ព័ត៌មាន​វិជ្ជាជីវៈ​មួយ ដែល​បាន​រួម​ចំណែក​អស់​រយៈ​ពេល ២០ឆ្នាំ​មក​ហើយ ក្នុង​ការ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ ព្រមទាំង​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ជាង​នេះ​ទៅ​ទៀត VOD ក៏​ជា​កន្លែង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​សារព័ត៌មាន និង​ជា​វេទិកា​សម្រាប់​យុវជន​ក្នុង​ការ​បញ្ចេញមតិ​យោបល់​នានា ទាក់ទង​នឹង​បញ្ហា​សង្គម​ផង​ដែរ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​មេ​ដឹកនាំ​ស្អប់​មតិ​រិះគន់​ស្ថាបនា​នោះ បាន​បញ្ជា​ឱ្យ​បិទ​សារព័ត៌មាន VOD ទាំង​បំពាន​ច្បាប់។

តើ​យុវជន​មាន​ប្រតិកម្ម​បែប​ណា​ចំពោះ​រឿង​នេះ? ចុះ​ចំណែក​អ្នក​សារព័ត៌មាន VOD វិញ តើ​ពួក​គាត់​មាន​អារម្មណ៍ និង​មាន​ការ​តាំង​ចិត្ត​យ៉ាង​ណា នៅ​ចំពោះ​មុខ​ការ​បង្ក្រាប​ដ៏​ទាន់ហន់​បែប​នេះ?

វាគ្មិន​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នេះ៖ ១. កញ្ញា ភួន កែវរស្មី ជា​យុវជន​មាតា​ធម្មជាតិ ២. កញ្ញា ខាន់ លក្ខិណា អ្នក​រាយការណ៍​ព័ត៌មាន វីអូឌី

សម្របសម្រួល​ដោយ៖ លោក យ៉ង ចាន់តារា