0:00 / 0:00
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ បញ្ជាក់ថា លោក សម រង្ស៊ី និងវិលចូលប្រទេសកម្ពុជាវិញយ៉ាងយូរបំផុតក្នុងរយះពេលបីខែខាងមុខទៀត។
អនុប្រធានគណបក្ស សង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បញ្ជាក់ថា ការដែលគណបក្សមិនប្រាប់ពេលវេលាច្បាស់លាស់នៃដំណើរការវិលត្រឡប់របស់លោក សម រង្ស៊ី គឺដោយសារគណបក្សត្រូវរៀបចំបញ្ហាបច្ចេកទេស និងគិតគូរពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រធានគណបក្សប្រឆាំង។
វាគ្មិន៖ អនុប្រធានគណបក្ស សង្គ្រោះជាតិ ពីររូប គឺអ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង។
អ្នកសម្របសម្រួល៖ លោក ជុន ច័ន្ទបុត្រ