វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃនៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣នេះ យើងនឹងពិភាក្សាជាមួយអ្នកជំនាញសេដ្ឋកិច្ចល្បីឈ្មោះមួយរូប ដែលបានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន។
លោកបណ្ឌិត សុក ហាច ដែលជាប្រធានក្រុមហ៊ុននាំអង្ករចេញ Golden Rice អះអាងថា លោកបានសម្រេចចិត្តចូលធ្វើនយោបាយជាមួយគណបក្សភ្លើងទៀននៅពេលនេះ ដោយលោកសម្លឹងឃើញថា គណបក្សនេះ ជាគណបក្សដែលអាចទទួលបានជ័យជម្នះលើការបោះឆ្នោត និងដឹកនាំប្រទេសទៅថ្ងៃមុខ។
សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសន៍ផ្ទាល់ជាមួយលោក សុខ ហាច ទាក់ទងនឹងកត្តាសំខាន់ៗ មួយចំនួនរបស់លោក ក្នុងការសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន។
វាគ្មិនកិត្តិយស៖ លោកបណ្ឌិត សុក ហាច
សម្របសម្រួលដោយលោក ជុន ច័ន្ទបុត្រ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។