គោលការណ៍​សម្រាប់​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក

មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៩ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​កាណាដា ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ ខែ​សីហា នេះ បាន​បោះ​ឆ្នោត​ជ្រើសរើស​លោក ថាច់ ង៉ុកថាច់ ធ្វើ​ជា​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​នេះ​បន្ត​ទៀត សំរាប់​កិច្ចការ​ដោះស្រាយ​វិបត្តិ​ពលរដ្ឋ​ខ្មែរ​ក្រោម។

0:00 / 0:00

សំរាប់​អាណត្តិ​ថ្មី​នេះ លោក ថាច់ ង៉ុកថាច់ បាន​សច្ចា​ថា លោក​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​តស៊ូ​បែប​អហិង្សា តាម​រយៈ​យន្តការ​ជាតិ និង​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម។

សូម​អញ្ជើញ​ស្ដាប់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​របស់​លោក តាំង សារ៉ាដា ជាមួយ​លោក ថាច់ ង៉ុកថាច់ ជុំវិញ​គោលការណ៍ ដឹកនាំ​សំរាប់​អាណត្តិ​ថ្មី​របស់​លោក​ដែល​មាន​សេចក្ដី​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។