លោក ហ៊ុន ម៉ាណែត ជួបប្រធានអង្គការសហប្រជាជាតិនៅចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) នៅថ្ងៃទី០១ ខែកញ្ញា អំឡុងពេលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងធានជីន (Tianjin) នៅក្នុងប្រទេសចិន។

លោក ហ៊ុន ម៉ាណែត ធ្វើ​ដំណើរ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី៣០ ខែសីហា ដល់​ថ្ងៃ​ទី០១ ខែកញ្ញា និង​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​បណ្ដា​មេដឹកនាំ​មួយ​ចំនួន ដូចជា​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) រួមទាំង​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន នាយក​រដ្ឋមន្ត្រី​វៀតណាម ប្រធានាធិបតីឡាវ នាយក​រដ្ឋមន្ត្រី​នេប៉ាល់ និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ជាដើម។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត បាន​ចុះផ្សាយ​ថា នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន គឺ​លោក ស៊ី ជីនពីង បាន​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​របស់​ចិន​គាំទ្រ​បទ​ឈប់​បាញ់​កម្ពុជា-ថៃ រួម​ទាំង​គាំទ្រ​យន្តការ​សង្កេតការណ៍​បទ​ឈប់​បាញ់​របស់​អាស៊ាន​ដែល​ដឹកនាំ​ដោយ​ម៉ាឡេស៊ី និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍អាស៊ាន (AOT) ឱ្យ​បាន​ឆាប់។

ប្រធានាធិបតីចិន​ក៏​ប្រកាស​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​កម្ពុជា ដើម្បី​ជួយ​ស្តារ​ឡើង​វិញ​នូវ​ការ​ខូចខាត និង​ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។

ចំណែក​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​លោក វ៉ាង ហូនឹង (Wang Huning) លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ចិន​ជួយ​ជំរុញ​ទៅ​ភាគី​ថៃ​ជៀសវាង​ការ​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​មិន​ទាន់​ដាច់​ស្រេច ជាពិសេស​នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ ដើម្បី​ងាក​មក​ដោះស្រាយ​ដោយ​សន្តិវិធី តាមរយៈ​ការ​ប្រើប្រាស់​យន្តការ​ព្រំដែន​ដែល​មាន​ស្រាប់ គឺ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ (JBC) និង​ផ្អែក​លើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ រួម​ទាំង​សន្ធិសញ្ញា​ពាក់ព័ន្ធ និង​ច្បាប់​អន្តរជាតិ។

សូមរង់ចាំអានព័ត៌មានពិស្ដារ!