ក្រាហ្វិកព័ត៌មាន៖ សេរីភាពសារព័ត៌មាននៅអាស៊ី ឆ្នាំ២០១៨

ក្រាហ្វិកព័ត៌មាន៖ សេរីភាពសារព័ត៌មាននៅអាស៊ី ឆ្នាំ២០១៨

របាយការណ៍​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក ឆ្នាំ​២០១៨ រក​ឃើញ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា ក្នុង​របប​លោក ហ៊ុន សែន បាន​ធ្លាក់​ចំណាត់​ថ្នាក់​​ខ្លាំង មិន​ធ្លាប់​មាន ដោយ​សារ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ។

តាម​រយៈសន្ទស្សន៍​នៃ​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក​ឆ្នាំ២០១៨ ដែល​ចងក្រង​ដោយ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ប្រទេស​កម្ពុជា បាន​ធ្លាក់​ចំណាត់​ថ្នាក់​​យ៉ាង​គំហុក រហូត​ដល់​១០​លេខ គឺ​ធ្លាក់​ពី​លេខ១៣២ ក្នុង​ឆ្នាំ​២០១៧ មក​លេខ១៤២ ក្នុង​ឆ្នាំ​២០១៨នេះ ​ក្នុង​ចំណោម​១៨០ ប្រទេស។

កម្ពុជា​ ជាប់​ចំណាត់​ថ្នាក់​​អាក្រក់​ផ្នែក​សេរីភាព​សារ​ព័ត៌មាន ដោយ​ឈរ​នៅ​លេខ​រៀង ទាប​ជាង​ប្រទេស​អាស៊ាន​ដូច​គ្នា ដូចជា​ទាប​ជាង​ប្រទេស​ថៃ និង​ភូមា ជា​ដើម។ ប៉ុន្តែ គ្រាន់​បើ​ជាង​ប្រទេស ឡាវ វៀត​ណាម ប្រ៊ុយណេ និង សិង្ហបុរី។ របប​លោក ហ៊ុន សែន កំពុង​ចម្លង​តាម​គំរូ​ប្រទេស​ចិន​កុម្មុយនិស្ត ក្នុង​ការ​គ្រប់​គ្រង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដែល​គាំទ្រ​រដ្ឋ និង​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ៕