តើវិស័យការពារជាតិខ្សោយ ដោយសារអំពើពុករលួយ ឬការអភិវឌ្ឍ?

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

លោក ហ៊ុន សែន ជាមេដឹកនាំ ដែលចូលចិត្តពាក់នាឡិកា តម្លៃរាប់សិបលានដុល្លារ។ លោកបានទទួលស្គាល់កំហុសថា កាលលោកនៅធ្វើជានាយករដ្ឋមន្ត្រី លោកមិនបានពង្រឹងវិស័យការពារជាតិ ហើយផ្ដោតតែលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាស្ពាន ថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើម ទើបធ្វើឲ្យកម្ពុជាមិនអាចទប់ទល់ការឈ្លានពានពីប្រទេសថៃបាន។

តើកត្តាដែលនាំឲ្យវិស័យការពារជាតិទន់ខ្សោយ គឺដោយសារតែអំពើពុករលួយ និងការដឹកនាំតាមបែបបក្ខពួកគ្រួសារនិយម ឬដោយសារការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ នៅពេលដែលកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ពីបរទេសច្រើនណាស់ក្នុងមួយឆ្នាំៗ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។