#រូបត្លុកនយោបាយ៖ «រកអ្នកបញ្ជាឲ្យសម្លាប់ លិម គិមយ៉ា»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជំរុញដោយផ្ទាល់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឲ្យស៊ើបអង្កេតបន្ថែម លើឃាតកម្មអតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ដែលមានសញ្ជាតិបារាំង។ ការជំរុញនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌រួមគ្នារវាងលោក ម៉ាក្រុង និងលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែវិច្ឆិកា។

ក្រោយពីប្រធានាធិបតីបារាំងបានជំរុញទៅលោក ហ៊ុន ម៉ាណែត ប៉ូលិសអន្តរជាតិ (Interpol) ក៏បានចេញនិវេទន៍ក្រហមតាមចាប់ខ្លួនជនសង្ស័យ គឺអតីតទីប្រឹក្សាលោក ហ៊ុន សែន ឈ្មោះ លី រតនរស្មី និងឈ្មោះ ពេជ្រ គឹមស៊្រិន។ ជនសង្ស័យទាំង២រូបនេះ ត្រូវបានអះអាងថា ជាអ្នកជួល និងចង្អុលបង្ហាញប្រាប់ទៅឃាតករជាអតីតទាហានជើងទឹកថៃឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Paenoi) ឲ្យបាញ់សម្លាប់លោក លិម គិមយ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

លោក ហ៊ុន ម៉ាណែត ធ្លាប់ចេញការពារឪពុក និងរដ្ឋាភិបាលរបស់លោក ថាមិនមែនជាអ្នកនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា នោះទេ។ ប៉ុន្តែគណបក្សប្រឆាំង និងសាច់ញាតិ បានជំរុញឲ្យលោក ហ៊ុន ម៉ាណែត ឈប់លាក់ទុកជនសង្ស័យ លី រតនរស្មី និង ពេជ្រ គឹមស្រ៊ិន ហើយត្រូវចាប់បញ្ជូនពួកគេទាំងពីរនាក់ ប្រគល់ឲ្យតុលាការនៅថៃ ឬនៅបារាំងកាត់ទោសតាមច្បាប់ ទើបអាចលាងជម្រះការសង្ស័យនេះ៕

#នេះជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។