អ្នកភូមិបុរីកីឡារត់ចេញពីមណ្ឌលព្រៃស្ពឺ
អ្នកភូមិបុរីកីឡាប្រមាណ ១៨នាក់ ក្នុងនោះមានកុមារ ២នាក់ បានសម្រេចចិត្តលោតផ្លោះរបងចេញពីមជ្ឈមណ្ឌលព្រៃស្ពឺ នៅវេលាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃពុធ ទី១៨ ខែមករា បន្ទាប់ពីពួកគាត់ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ឃុំខ្លួនអស់រយៈពេលប្រមាណមួយសប្ដាហ៍កន្លងមក។