#រូបត្លុកនយោបាយ​៖ ស្ត្រី​ខ្មែរ​បន្ត​រងគ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដោយ​បុរស​ចិន

ដោយ វិទ្យុអាស៊ីសេរី
2024.02.26
#រូបត្លុកនយោបាយ​៖ ស្ត្រី​ខ្មែរ​បន្ត​រងគ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដោយ​បុរស​ចិន ស្ត្រី​ខ្មែរ​បន្ត​រងគ្រោះ​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ដោយ​បុរស​ចិន
រូប៖ RFA

ស្ត្រី​ខ្មែរ​មួយ​ចំនួន​ដែល​រួចខ្លួន​ចេញ​ពី​ការ​ជួញដូរ​ផ្លូវ​ភេទ ធ្លាប់​ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា បុរស​ចិន ​និង​គ្រួសារ​ខ្លះ​បាន​ចាត់​ទុក​ពួក​នាង​ដូចជា ឧបករណ៍​បង្កើត​កូន។ ពួក​នាង​​បាន​រង​នូវ​ការ​វាយ​ធ្វើបាប​លើ​រាងកាយ​ បង្ខាំង​ក្នុង​បន្ទប់ និង​គាប​សង្កត់​សេរីភាព​គ្រប់​បែបយ៉ាង។ ស្ត្រី​ខ្មែរ​ទាំងនោះ ផ្ដាំផ្ញើ​ដល់​ស្ត្រី​ខ្មែរ​គ្រប់រូប​នៅ​ក្នុង​ប្រទេស កុំ​ឱ្យ​ចង់បាន​លុយ​ពី​ចិន​ ហើយ​ប្រថុយប្រថាន​រៀបការ​ទៅតាម​គេ​ដោយ​ងាយ​ៗ​ឱ្យ​សោះ ពីព្រោះ​បើ​សំណាងអាក្រក់​ នឹង​ត្រូវ​គេ​វាយដំ​លើ​រាងកាយ​ជា​រៀងរាល់ថ្ងៃ ​ដោយ​មិន​មាន​ឱកាស​បាន​វិលត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​ឡើយ។ ពោល​គឺ​មានតែ​ស្លាប់​ចោល​ឆ្អឹង​នៅ​ស្រុក​គេ​ប៉ុណ្ណោះ។

ថ្មីៗនេះ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ជាច្រើន​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ទៅ​ប្រទេស​ចិន​ ពួកគេ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ព្រមទាំង​ស្មារតី​បាក់ស្បាត​ដោយសារតែ​ទទួលរង​ការ​ធ្វើ​ទារុណកម្ម​អំពើ​ហិង្សា​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ពី​គ្រួសារ​ចិន​មួយ​ចំនួន។

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​អំពើ​ជួញដូរ​មនុស្ស​នៅតែ​បន្ត​កើតមាន​ក្នុង​ប្រទេស​កម្ពុជា គឺ​ដោយសារតែ​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​តួនាទី​គ្រាក់ៗ​មួយ​ចំនួន​​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រកស៊ី​ជួញដូរ​មនុស្ស​ ព្រមទាំង​កាង​ការពារ​មិន​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ក្នុង​ការ​បង្ក្រាប​ក្រុម​ជន​ដែល​ជា​មុខសញ្ញា​ជួញដូរ​មនុស្ស​ទាំង​នោះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។