សកម្មភាព​ក្រុមហ៊ុន​វៀតណាម​អភិវឌ្ឍ​នៅ​ព្រៃឡង់

ព្រៃឡង់ ឬ​ព្រៃស្រោង នៅ​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ ដែល​លាត​សន្ធឹង​ជាប់​នឹង​ព្រំប្រទល់​ខែត្រ​ព្រះវិហារ ត្រូវ​បាន​ក្រុម​ឈ្មួញ និង​ជន​ល្មើស​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។

សហគមន៍​ការពារ​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​ថា ការ​កាប់​បំផ្លាញ​ព្រៃឡង់ ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ស្រុក​សណ្ដាន់ នោះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ី.អ.ស៊ី.ខេ អភិវឌ្ឍន៍ កៅស៊ូ (C.R.C.K Aphivath Caoutchouc Co., Ltd)។ ក្រុមហ៊ុន​នេះ​បាន​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃឡង់ អស់​រាប់​ពាន់​ហិកតារ ទោះ​បី​ជា​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់ នាំ​គ្នា​ទប់​ស្កាត់​យ៉ាង​ណា​ក៏ដោយ។ រូបថត​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣

១-ស្លាក​សញ្ញា​ស្គាល់​ក្រុមហ៊ុន​វៀតណាម ស៊ី.អ.ស៊ី.ខេ អភិវឌ្ឍន៍ កៅស៊ូ នៅ​តំបន់​ព្រៃឡង់។

២-ទីតាំង​ដែល​ពលរដ្ឋ​អះអាង​ថា​ជា​កន្លែង​អារ​ឈើ​របស់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ។

៣-គំនរ​ឈើ​ដែល​ក្រុមហ៊ុន​កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​ដើម​កៅស៊ូ។

៤-គំនរ​ឈើ​ដែល​ក្រុមហ៊ុន​កាប់​រំលំ​ដើម្បី​យក​ដី​ដាំ​ដើម​កៅស៊ូ។

៥-អ្នក​ដំណើរ​ជិះ​ម៉ូតូ​ឆ្លង​កាត់​ឡាន​ដឹក​ឈើ​នៅ​តំបន់​ព្រៃឡង់។

៦-ឡាន​ដឹក​ឈើ​របស់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ។

៧-តំបន់​ហាម​កាប់​រាន​ព្រៃ​ឈើ។

៨-គល់​ឈើ​ដែល​ក្រុមហ៊ុន​គាស់​រំលើង​រួច។

ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​រាន​ដើម្បី​យក​ដី។
ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​រាន​ដើម្បី​យក​ដី។

៩-ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​រាន​ដើម្បី​យក​ដី។

១០-ព្រៃ​ឈើ​ដែល​ក្រុមហ៊ុន​ដុត​រាន​ដើម្បី​យក​ដី។

១១-គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដក​ឫស​ឈើ​ចេញ​ពី​ដី។

១២-គំនរ​ឈើ​ដែល​គេ​ប្រមូល​ទុក បន្ទាប់​ពី​កាប់​រាន​រួច។

១៣-គល់​ឈើ​ដែល​ត្រូវ​គ្រឿង​ចក្រ​ក្រុមហ៊ុន​គាស់​រំលើង។

១៤-មន្ត្រី​សិទ្ធិ​មនុស្ស​ថត​ដី​វាល បន្ទាប់​ពី​ក្រុមហ៊ុន​កាប់​ឈើ​អស់។

១៥-ផ្លូវ​ចូល​ក្នុង​តំបន់​ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​សម្រាប់​ដាំ​កៅស៊ូ។

១៦-កូន​កៅស៊ូ​ដែល​ក្រុមហ៊ុន​បាន​ដាំ​រួច​មួយ​ចំនួន​នៅ​លើ​ដី​ដែល​ឈូស​ឆាយ​រួច។

១៧-ពលរដ្ឋ​បរ​គោយន្ត​កាត់​កន្លែង​បណ្ដុះ​កូន​ឈើ​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៅ​ព្រៃឡង់។/p>

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ក្នុង​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ បាន​លើក​ឡើង​ថា ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ហាក់​បី​ដូច​ជា​មាន​បំណង​កាប់​ឈើ​ជាង​វិនិយោគ​ដាំ​ដើម​កៅស៊ូ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។