ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​បរទេស

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​លើក​ទី២ ដល់​អ្នក​កាសែត​បរទេស​ជើង​ចាស់​ចំនួន ៩​នាក់ ដែល​ត្រូវ​បាន​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​ក្បែរ​វត្ត​ពោធិ៍ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ​ខាង​លិច​រាជធានី​ភ្នំពេញ។

អតីត​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កាល​ពី​របប​សេនា​ប្រមុខ លន់ នល់ លោក ឆាំង សុង ក៏​បាន​មក​ចូល​រួម​ក្នុង​ពិធី​បង្សុកូល​នោះ​ដែរ។

រូប​ថត​ដោយ សុខ សេរី៖

១-អ្នក​សារព័ត៌មាន​បរទេស គោរព​វិញ្ញាណក្ខន្ធ​មិត្តភក្ដិ​ជា​ដែល​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​វត្ត​ពោធិ៍ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

២-អ្នក​សារព័ត៌មាន​បរទេស គោរព​វិញ្ញាណក្ខន្ធ​មិត្តភក្ដិ​ជា​ដែល​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​វត្ត​ពោធិ៍ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

៣-អ្នក​សារព័ត៌មាន​បរទេស គោរព​វិញ្ញាណក្ខន្ធ​មិត្តភក្ដិ​ជា​ដែល​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​វត្ត​ពោធិ៍ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

៤-បុរស​ចំណាស់ វ័យ ៧១​ឆ្នាំ ឈ្មោះ អ៊ំ ស្រន់ នៅ​ភូមិ​ពោធិ៍ធំ ឃុំ​ពោធិ៍ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​ឃើញ​សាកសព​អ្នក​សារព័ត៌មាន​បរទេស​ក្នុង​របប​ខ្មែរ​ក្រហម ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

៥-ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ ដែល​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម នៅ​វត្ត​ពោធិ កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

៦-រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​កាសែត​បរទេស នៅ​វត្ត​ពោធិ៍ កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

៧-អ្នក​សារព័ត៌មាន​បរទេស គោរព​វិញ្ញាណក្ខន្ធ​មិត្តភក្ដិ​ជា​ដែល​ទាហាន​ខ្មែរ​ក្រហម​សម្លាប់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ នៅ​វត្ត​ពោធិ៍ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។