សង្គម​ស៊ីវិល​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ជា​វិជ្ជា

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​បាន​ប្រារព្ធ​ខួប ៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១០​នេះ ឃាតករ​ពិត​សមត្ថកិច្ច​ នៅ​ពុំ​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។
ដោយ ដែន អយុធ្យា
2010-01-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-មករា-២០១០: ការ​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ក្នុង​រាជធានី​ភ្នំពេញ
២២-មករា-២០១០: ការ​ប្រារព្ធ​ខួប​៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៅ​ក្នុង​រាជធានី​ភ្នំពេញ
RFA/Den Ayuthyea

នៅ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គម្រប់​ខួប ៦​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ថ្ងៃ​ទី​២២ ខែ​មករា​នេះ លោក ជា មុនី ប្រធាន​​​​​​សហជីព​សេរី​កម្មករ មាន​ប្រសាសន៍​ថា សហជីព​កម្មករ​មាន​គម្រោង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​រយៈពេល ១​សប្តាហ៍ ប្រសិន​បើ​អាជ្ញាធរ​រក​ឃាតករ​ពិត​សម្លាប់​លោក ជា វិជ្ជា យក​មក​ផ្តន្ទា​ទោស​មិន​បាន​ទេ​នោះ។

លោក ជា មុនី បាន​បញ្ជាក់​ថា ៖ «សូម​ជម្រាប​ដែរ​ថា យើង​មិន​ចង់​ធ្វើ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ធ្លាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​ដ៏​អាក្រក់​ទេ! ប៉ុន្តែ​បើ​រដ្ឋាភិបាល​នៅតែ​បន្ត​នូវ​ការ​មិន​រក​ឃាតករ យើង​នឹង​ប្រកាស​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ថ្វីត្បិត​តែ​មាន​វិបត្តិ​សេដ្ឋកិច្ច​ក៏​ដោយ!»

នៅ​មុន​ពេល​ត្រូវ​ឃាតករ​បាញ់​សម្លាប់ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ បាន​ទទួល​សារ​គំរាម​តាម​ទូរស័ព្ទ​ដៃ​ពី​ជន​អនាមិក​ម្នាក់​មក​ទូរស័ព្ទ​ដៃ​របស់​លោក​ដូច្នេះ ៖ «កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៣ វេលា​ម៉ោង ២២:៣៣​នាទី​យប់ ខ្ញុំ​បាន​ទទួល​ការ​ផ្ញើ​សារ​ជា​អក្សរ​តាម​រយៈ​ទូរស័ព្ទ​ដៃ។ ជន​ល្មើស​ដែល​បាន​ផ្ញើ​សារ​ជា​អក្សរ​នោះ​គឺ​មាន​លេខ​ទូរស័ព្ទ ០១២ ៩៨៧៧៩៤។ សារ​នោះ​សរសេរ​ជា​ភាសា​អង់គ្លេស​ថា "The dog I will kill you 26 July 2003..." មាន​ន័យ​ជា​ខ្មែរ​ថា "អា​ឆ្កែ! អញ​នឹង​សម្លាប់​ឯង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០០៣..."»

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា សំណុំរឿង​ឃាតកម្ម​លើ​រូប​លោក ជា វិជ្ជា សមត្ថកិច្ច​នៅ​បន្ត​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ជួយ​សហការ​ផ្តល់​ព័ត៌មាន​ដើម្បី​ឈាន​ដល់​ចាប់​ឃាតករ​ពិត​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

I think of the assassination was not usual like we think. I can say there are two ways of this assassination. First, Police have already known who are the killer and the master mind but they are so powerful that police can't not do. This case police can find the killers and master mind unless the master mind and the group of them no longer have power. it takes so long time or not possible . Second, police know nothing and find hard to discover the killers. For this case police will find out but take time to do. However, I think Chea Vichea assassination is in first case more than in second case. I wait to see justice even though it take long time.

Jan 24, 2010 10:25 PM

អ្នក​អាន​អនាមិក

បើក្រសួងមហាផ្ទៃយកចិត្តទុកដាក់ក្នុងករណីឃដកម្មលើលោកជា វិជ្ជានោះប្រាកដជារកឃើញឃាដករនឹងចាប់ឩក្រ្កិដ្ឋជននោះមកផ្តន្ទាទោស។ប៉ុន្តែក្រសួងមហាផ្ទៃបានតែថាឥតធ្វើ ព្រោះរឿងនោះវាមានទាក់ទងនឹងអ្នកមានអំណាច។រឿងលោកជា វិជ្ជាមិនខុសគ្នាពីរឿងពិសិទ្ធ ពលិកាដែរ គឺក្រសួងមហាផ្ទៃបានតែពោលដូចជាក្អែកតែប៉ុណ្ណោះ។

Jan 22, 2010 10:41 AM

គេហទំព័រ​ទាំងមូល