#រូបត្លុកនយោបាយ​៖ កសិករ​ខ្មែរ​បន្ត​ធ្វើ​ស្រែ​ប្រវាស់​មេឃ​ក្រោម​ការដឹកនាំ​របស់​ត្រកូល «ហ៊ុន» ជិត​៤០ឆ្នាំ

ដោយ វិទ្យុអាស៊ីសេរី
2024.02.18
#រូបត្លុកនយោបាយ​៖ កសិករ​ខ្មែរ​បន្ត​ធ្វើ​ស្រែ​ប្រវាស់​មេឃ​ក្រោម​ការដឹកនាំ​របស់​ត្រកូល «ហ៊ុន» ជិត​៤០ឆ្នាំ តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
រូប៖ RFA

ជិត​៤០​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់​ត្រកូល​ «ហ៊ុន»​ ពី​ឪពុក​ត​ដល់​កូន កសិករ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ស្រែ​ប្រវាស់​មេឃ ខណៈ​រដ្ឋាភិបាល​​អសមត្ថភាព​មិន​អាច​បង្កើត​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់​ដើម្បី​ផ្តល់​ដំណោះស្រាយ​ទឹក​ជូន​ប្រជាកសិករ​ខ្មែរ។ ជាក់ស្តែង ស្របពេល​ដែល​កសិករ​ខ្វះ​ទឹក​ធ្វើ​ស្រែ​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត ដែល​មាន​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​មក​ពី​ចក្រភព​អង់គ្លេស បែរជា​បន្ទោស​កសិករ​ថា បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រែ​នៅ​រដូវប្រាំង​នេះ គឺ​ដោយសារ​កសិករ​បង្កើន​ការ​ដាំដុះ និង​មាន​គ្រោះ​រាំង​ស្ងួត។ លោក ហ៊ុន ម៉ាណែត ​កាលពី​ថ្ងៃទី​៣០ ខែមករា បាន​ថ្លែង​ការពារ​ចំណាត់ការ​ដែល​អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​បាន​ហាមប្រាម​កសិករ​មិន​ឱ្យ​ធ្វើ​ស្រែ​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ ថា​ព្រោះតែ​មាន​គ្រោះ​រាំងស្ងួត ហើយ​កសិករ​សម្រុក​ដាំដុះ​តាម​គ្នា​ដោយសារ​តម្លៃ​ស្រូវ​កើន​ឡើង​ខ្ពស់។ លោក​មិន​បាន​បង្ហាញ​ពី​វិធានការ​ជាក់លាក់​ណាមួយ​ជួយ​កសិករ​កុំ​ឱ្យ​រងគ្រោះ​ផ្ទួនៗ​ពី​គ្រោះ​ធម្មជាតិ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។