រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត ៤០ឆ្នាំមកនេះ រងនូវការរិះគន់ថា កំពុងប្រើប្រាស់ប្រព័ន្ធតុលាការកាន់តែខ្លាំងឡើងៗ ធ្វើជាអាវុធគាបសង្កត់លើពលរដ្ឋទន់ខ្សោយ សកម្មជនសង្គម អ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នករិះគន់។ ទាំងលោក ហ៊ុន សែន និងបរិវាររបស់លោកតែងអះអាងថា ចំណាត់ការរបស់តុលាការ គឺធ្វើឡើងស្របតាមច្បាប់ ដើម្បីនីតិរដ្ឋ និងថាតុលាការជាស្ថាប័នឯករាជ្យ។ តែទោះយ៉ាងណា ទង្វើកន្លងមករបស់លោក ហ៊ុន សែន បង្ហាញផ្ទុយពីនេះ ពោលគឺ លោកគឺជាអ្នកនៅពីក្រោយសេចក្តីសម្រេចសំខាន់ៗ របស់តុលាការ ដូចករណីសំណុំមេបក្សប្រឆាំង លោក កឹម សុខា ជាដើម ដែលជារឿយៗ លោកតែងនិយាយអារកាត់ជំនួសតុលាការ។ ក្រុមអ្នករិះគន់ដាក់ឈ្មោះតុលាការនៅកម្ពុជាថាជា «តុលាការតេឡេ» ឬហៅលោក ហ៊ុន សែន ថាជាអធិរាជ «នីតិមាត់» នៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
