តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី៖ ការ​កំណត់​បង្គោល​ព្រំដែន​ធ្វើ​ឲ្យ​បាត់​ទឹកដី​កម្ពុជា

ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​អះអាង​ថា ការ​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម ពិត​ជា​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​កម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះ​បង្គោល​កំណត់​ព្រំដែន​ឯ​ខេត្ត​ស្វាយរៀង​នោះ។
ដោយ អ៊ួន ឈិន
2009.12.15
តំណាងរាស្រ្ដ​បក្ស​សមរង្ស៊ី​៣០៥ ក្រុម​តំណាង​រាស្រ្ដ​បក្ស​សមរង្ស៊ី​និង​ពលរដ្ឋ​ប្រឈម​មុខ​នឹង​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង ខណៈ​ដែល​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​ឃុំ​សំរោង ស្រុក​ចន្រ្ទា កាល​ពី​ថ្ងៃ​១៤ ធ្នូ ២០០៩។
RFA/Uon Chhin

ទោះ​បី​ជា​មាន​ការ​រារាំង​ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រតិភូ​នៃ​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​គោលដៅ​ដូច​បំណង ហើយ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​បោះ​បង្គោល​កំណត់​ព្រំដែន​មិន​មាន​ភាព​ត្រឹមត្រូវ​ទេ។

បន្ទាប់​ពី​ក្រុម​អ្នក​តំណាងរាស្ត្រ​ចំនួន​២១​រូប ព្រមទាំង​មន្ត្រី​មួយ​ចំនួន​ទៀត​នៃ​គណបក្ស​ប្រឆាំង បាន​ចុះ​ទៅ​ពិនិត្យ​ចំណុច​បង្គោល​ព្រំដែន​លេខ​១៥២ នៅ​ឃុំ​ពងទឹក ស្រុក​រំដួល និង​ចំណុច​នៃ​ការ​វាស់វែង​កំណត់​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ចន្ទ ទី​១៤ ធ្នូ មន្ត្រី​នាំ​ពាក្យ​នៃ​គណបក្ស​សមរង្ស៊ី លោក យឹម សុវណ្ណ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា ការ​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម ពិត​ជា​បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​កម្ពុជា។

លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ដូច្នេះ ៖ «រដ្ឋាភិបាល​និង​សភា ជា​ពិសេស​កណៈកម្មការ​ធ្វើការ​ទាក់ទង​ជាមួយ​កិច្ចការ​ព្រំដែន កិច្ចការ​បរទេស​ហ្នឹង ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​បោះ​បង្គោល​ព្រំដែន ពី​ព្រោះ​រាប់​ពាន់​បង្គោល ហើយ​យើង​ទើប​តែ​បាន​ឃើញ​តែ​បួន​ប្រាំ​បង្គោល​ប៉ុណ្ណឹង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​ប៉ុណ្ណឹង​ទៅ​ហើយ ចុះ​ទម្រាំ​តែ​រាប់​ពាន់​បង្គោល​ទៀត តើ​វា​នឹង​បាត់បង់​ប៉ុណ្ណា?»

លោក វ៉ា គឹមហុង ទេស​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​អះអាង​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ដ​គណបក្ស​ប្រឆាំង ពុំ​មាន​មូលដ្ឋាន​បច្ចេកទេស ហើយ​លោក​បាន​បន្ត​ថា សកម្មភាព​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង គឺ​ជា​ការ​យក​ចំណេញ​ផ្នែក​នយោបាយ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ៖ «គាត់​គ្រូ​ទាយ គាត់​គ្រូ​ទាយ​វា​សម បើ​ថា​អត់​គ្រូ​ទាយ​មិន​ដឹង​នរណា​ថា​បាត់​កើត​ទេ។ គេ​មាន​បច្ចេកទេស​គ្រប់​សព្វ​គេ​មិន​ច្បាស់​ផង ទម្រាំ​យើង​គ្រាន់​តែ​ដើរ​អើត​មើល ហើយ​ឮ​ប្រជាជន​ប្រាប់​អ៊ីចេះ​ប្រាប់​អ៊ីចុះ អាហ្នឹង​វា​ពិបាក​ថា​ដែរ»

ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​ទៅ​កាន់​ព្រំដែន​ក្នុង​ឃុំ​សំរោង ស្រុក​ចន្ទ្រា ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​អាជ្ញាធរ​ប្រដាប់​ដោយ​ខែល​និង​ដំបង​ឆក់ និង​មាន​ការ​ចត​រថយន្ត​យោធា​ប្រភេទ​ដំរី​ទឹក​កាត់​ទទឹង​ច្រក​ផ្លូវ​ទៅ​កាន់​វត្ត​អង្គរំដេញ។

ទោះ​យ៉ាង​ណា ក្បួន​រថយន្ត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​បាន​វាង​តាម​វាល​ស្រែ ហើយ​ក៏​បាន​ចូល​ទៅ​ដល់​ក្នុង​វត្ត​អង្គរំដេញ។

នៅ​ក្នុង​វត្ត​អង្គរំដេញ ក្រុម​អ្នក​តំណាង​រាស្ត្រ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ ហើយ​បាន​ចរចា​យ៉ាង​តានតឹង​ជាមួយ​កង​កម្លាំង​នគរបាល​អន្តរាគមន៍​ប្រមាណ​២០​នាក់ ព្រម​ទាំង​តម្រួត​ព្រំដែន​ជា​ច្រើន​នាក់​ទៀត ដើម្បី​សុំ​ចូល​ទៅ​ពិនិត្យ​ទី​ដែល​លោក សម រង្ស៊ី បាន​ដក​បង្គោល​តម្រុយ​កំណត់​ព្រំដែន​កាល​ពី​ថ្ងៃ​ទី​២៥ តុលា​កន្លង​ទៅ។

ដោយ​មិន​ទទួល​បាន​នូវ​ការ​អនុញ្ញាត ប្រជាកសិករ​ដែល​កំពុង​តែ​មាន​កំហឹង​ផង​នោះ បាន​ទម្លុះ​របាំង​នៃ​កងកម្លាំង​អាជ្ញាធរ ហើយ​ទាំង​ក្រុម​អ្នក​តំណាង​រាស្ត្រ ទាំង​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​ដល់​ទី​ដៅ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ពី​វត្ត​អង្គរំដេញ​ដូច​បំណង៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Dec 15, 2009 02:57 PM

Why they dont use GPS to direct the position and compare to the one which claim by the king, so no one cannot be blamed.

Anonymous
Dec 14, 2009 07:54 PM

អ្នកតវ៉ាអំពីព្រំដែន គឺជាជនសេ្នហាជាតិ អ្នកដែលប្រឆាំងនឹងការតវ៉ានេះគឺជាជនក្បត់ជាតិ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប​ សូមធ្វើការគាំទ្រអស់ពីដួងចិត្តចំពោះការតវ៉ានេះ នឹងសូមអោយការតវ៉ានេះស្ថិតនៅក្នុងបេះពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស

Anonymous
Dec 23, 2009 12:50 AM

i would like to get a good leader in khmer

Anonymous
Dec 28, 2009 07:22 AM

Royal Cambodia Government should widely opened and supoort the Khmer Krom policy to demand rights self-determination.

Anonymous
Dec 14, 2009 03:44 PM

Our Cambodian people always be a victims of losing land because our government felt to protect our land and our people.

Anonymous
Dec 15, 2009 02:06 PM

What happens to the prime minister.Isn't it his job to protect Cambodian territorial integrity.

Anonymous
Dec 14, 2009 12:44 PM

THE WARRIORS DON'T NEED MUCH BRAIN ONLY MUSCLES
Khmer are warriors,I have heard this words since I was young.I saw they fought and kill each other since 1970 till 1998. Now it's a new war,war of plundering the poor and imprisoning the innocent and the weak. They are fighting among Khmer themselves .The big guys are the same as the peons ,nobody listen to anybody but the strange thing is both of them put the tail under the stomach if they face Thai or Vietnam.If they have a little brain,they won't do that.Naturally,warriors don't use brain, they use muscles.

Anonymous
Dec 21, 2009 12:55 AM

take our land back

Anonymous
Dec 23, 2009 06:35 PM

ប្រសិនបើការកំនត់ព្រំប្រទល់ពិតជាត្រឹមត្រូវមែននោះ ហេតុអ្វីបានជាខ្លាចនឹងអោយប្រជានុរាស្រ្តចូលទៅពិនិត្យ មើល?​ រឺក៏ខ្លាចការពិតត្រូវបានបើកសំដែង?

Anonymous
Dec 15, 2009 12:02 PM

ព្រុំដែនវាមិនត្រង់ដួចបន្តាត់នោះទេវាមានខ្លះចូលដីខ្មែរមានខ្លះចូលដីយួនវាមិនទាន់ពិតប្រាកដទេទាល់តែមើលពីលើមេឃមកទើបបានដឹងមុននឹងមើលពីលើបានត្រូវតែមានតម្រុយពីក្រោមជាមុនសិនទើបមើលបានស្រូល!មិនបានដើរវាស់តាមឡាននោះទេ!

Anonymous
Dec 15, 2009 01:19 AM

Thank so much for devoting your lives for our beloved land. Keep fight until the last drop of our blood and the last breath.

Anonymous
Dec 15, 2009 01:48 AM

I am just wondering (why khmer had'nt been knowing how to love,to understand,to help,to take care....ect and ect...?) instead of killing each other. Khmer would you please willing helping khmer not





khmer please helping khmer

Anonymous
Dec 15, 2009 08:02 PM

why the cambodian governor cares for a foreigner (thai spy) but not for his people (samraingsy)?

Anonymous
Dec 15, 2009 12:21 AM

Why Var Kimhong has always claim that his technical team carefully and accurately measured the border and there is no lost to Vietnam? The fact is that the post is proven to be in Khmer rice field. The owner of the rice field has owned the land for generations, why the so called technical team of Var Kimhong still denies this fact?

Anonymous
Dec 14, 2009 02:44 PM

why the authorities tired to prevent the people from entering to the boundary maker that having the problem?

Anonymous
Dec 18, 2009 12:43 PM

Since i studied and check the cambodia map I think our goverment still under controlling Vietnam. I really regret before until now Cambodia still under control Vietnam.

Anonymous
Dec 16, 2009 12:06 PM

Use satellite technology, GPS or other update tech to demarcate the bother

Anonymous
Dec 31, 2009 08:22 PM

i think we cambodian people so we must be worried about our torritory .Government should not forbit us to check up the border.Government have to sole this problem and should not forbit the people and anty party to check the true boundary.if u cambodian government ,must protect our torritory

Anonymous
Dec 14, 2009 08:57 PM

20 more years , Khmer will be minority.

Anonymous
Dec 15, 2009 06:49 AM

If Mr Var Kim Hong is too serious about technology, why the border markers always imput on Cambodia side and not in the Vienamese?

Anonymous
Dec 17, 2009 07:21 AM

I am nautral and my ideas is just for our country. Mr. Sam Rangsy is not a fortune teller nor to get a political attraction as stated by Mr. Va Kimhong. Even though there is no technical support to identify the accurate line of border but he based on the real situation that our people's been struggling there. I am pretty sure that the Vietnamese government would not allowed them to live in the Vietnam territory for years so it must be our land. We're not invading someone but we're just crying for justice or fairness. It is a rediculous drama not to help our own innocent people but foreigners. If so, it is obvious to say that our government is still under the control of the Vietnamese.

Anonymous
Dec 14, 2009 02:23 PM

Should Cambodian hire Independent servey (International reconize to servey the border). Like NASA? I believed today technology can be nore accurated than the past.

Anonymous
Dec 14, 2009 12:55 PM

ត្រូវពិនិតុ្យឡើងវិញពីសមាសភាពអ្នកវាស់វែងព្រំដែនអោយបានត្រឹមត្រូវ។
ខ្ញុំមានអារម្មណ៏ថាការរារាំងរបស់សមត្ថកិច្ចគឺមិនបានគិតប្រយោជន៏ជាតិខែ្មរជាធំទេ!!!

Anonymous
Dec 15, 2009 01:58 AM

support all parties-khmers,but it should works out all directions,don't prevend west side,and leave quietly east side.
I hope va kim hong thinks about it twices.

Anonymous
Dec 14, 2009 04:01 PM

If Mr. Wa KimHong proclaims that the poles for the border is correct according to both countries, why the police blocked all the members of the opposition parties when they go to see the poles at the border? Is n't this manner tell the public that today government is not working for Cambodian country?

Anonymous
Dec 23, 2009 01:46 AM

If this problem is not solve, khmer is considered vietnam as enemy in thier mind forever.

Anonymous
Dec 29, 2009 02:56 PM

Our Nation Leligion King is damaged.

Anonymous
Dec 14, 2009 06:33 PM

I wonder why this information report different between Mr.Soy Sopheap and RFA. Mr. Sopheap reported that some police were wounded but when I watch vidio clip of RFA , I don't see like this. why? Please all think and try to find the reason.

Anonymous
Dec 17, 2009 04:43 AM

I do believe that we've been loosing an enormous size of land to Vietnam. Protecting our border from being invaded by neiboring countries have never been better. Why don't we just end this?

Anonymous
Dec 14, 2009 02:32 PM

The Cambodia is belong to the cambodians!
There is nothing wrong for them to see the border of their mother land ! Why Hun Sen government always upsad with the people who care about the border with the Vietnam?

Anonymous
Dec 15, 2009 01:27 PM

if foreign people think about khmers, for example they also the same us with this situation. what they will do ? they are quiet, calm down, do nothing. if government or hor namhong think so may be the one that different from other in this world.

Anonymous
Jan 05, 2010 11:19 PM

i'm so pitty cambodian. how and when we can change this world. i wish..

Anonymous
Dec 15, 2009 01:04 PM

បើអជា្ញធរជាខែ្មរដូចគ្នាគួរតែសម្រួលភាពងាយស្រួល
ដល់ប្រជាពលរដ្ឋរបស់ខ្លួនឬអជ្ញាបម្រើបរទេស។។

Anonymous
Dec 18, 2009 06:23 AM

Sam rainsy is right he wanted the cambodian live in better lives

Anonymous
Dec 14, 2009 09:48 PM

ការរារាំងរបស់សមត្តកិច្ចគឺជាការត្រឺមត្រូវណាស់។ពួកបក្សប្រឆាំងធ្វើរនេះគ្រាន់តែជាការចំណេញខាងផ្នែកនយោបាយតែប៉ុណ្ណោះ។ថាខ្មែរបាត់បង់ទឺកដីពីការកំនត់ព្រំដែននេះតើពួកគេឈរលើមូលដ្ធានអ្វី?ដែលអះអាងបែបនេះ។មិនមែនជាអ្នកបច្ចេកទេសទេ ចេះតែឆ្លើយបំផុសបំផុលប្រជារាស្រ្តអោយមានចលាចល។បើនៅតែបែបនេះ១០០០០ឆ្នាំទៀតក៏មិនបានកាន់អំណាចផង។

Anonymous
Dec 15, 2009 01:19 PM

i think what is the problem? the opposite parter deligations just only come to see the border dispute. we are cambodian people, have right to see something happen. or another way, government does not want people, students, and opposite party to see because he does not want see land has lost to vietnam. this is the reason.

Anonymous
Dec 15, 2009 01:19 PM

I agree with Sam Rainsy Party members saying. Cambodia losed part of land but present Govt. try to hide it from people.

Anonymous
Dec 15, 2009 03:07 AM

I think the government Samdech Hun Xen have to think again about the khmer border near vietnam.Sam Rainsy party saw the problem at the border by accident when they celebrate bon kathen ,I think our ancestors bring them to overthere ,our ancestor want our khmer people know and protect our land so The government Samdech Hun Sen should create the communitie incloude all party politic ,ONG, students ,journalist,royale members go the see together that the good way to protect our land.

Anonymous
Dec 14, 2009 09:13 PM

If the government is doing well why they do not want anyone to see the border post.please keep it free and open it for everyone

Anonymous
Dec 15, 2009 03:53 AM

king should see by his 2eye

Anonymous
Dec 15, 2009 10:30 AM

We have daid before that border problem is not for a party issue, it is a national issue, this ought to be included with multiple parties to negotiate with Vietnamese government. We should not allow alone party to dictate a national. Good job that Mr. Sam Rangsy bought this issue up. Thank you, sir.

Anonymous
Dec 20, 2009 11:42 AM

នៅក្នុងប្រទេសនីតិរដ្ឋ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់។ ការជួបពិភាក្សា ការផ្លាស់ប្តូរយោបល់ទើបការអភិវឌ្ឍន៍មាននិរន្តភាព៕