រូបថតថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ ដោយ មុំ សុផុន

១.ប្រជាពលរដ្ឋនៅក្នុងសហគមន៍ថ្មគោល នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅក្នុងផ្ទះរបស់ពួកគេ។

២.ស្ត្រីវ័យចំណាស់ម្នាក់ពាក់មួយធ្វើពីក្រដាសដែលតំណាងជាផ្ទះរបស់ពួកគាត់ កំពុងតែសម្លឹងមើលក្រុមអ្នកភូមិដែលថ្លែងពីទុក្ខលំបាកដែលពួកគាត់ត្រូវការផ្ទះជាចាំបាច់។

៣.តំណាងសហគមន៍ផ្សេងៗទៀតទៅចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។

៤.តំណាងសហគមន៍ផ្សេងៗទៀតទៅចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។

៥.អ្នកភូមិទាំងអស់ប្រឆាំងនឹងការបណ្ដេញចេញពីលំនៅឋានដោយមិនមានសំណងសមរម្យ ដោយគាត់និយាយថា ផ្ទះគឺជាជីវិតរបស់ពួកគាត់។

៦.ក្រុមអ្នកចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ និយាយរួមគ្នាថា ពួកគាត់តស៊ូដើម្បីផ្ទះរបស់ពួកគាត់។

៧.ក្រុមតំណាងសហគមន៍នានា ចូលរួមទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។

៨.កុមារម្នាក់អត់ពាក់អាវ តែពាក់មួយធ្វើពីក្រដាសតំណាងផ្ទះរបស់គាត់។

៩.អ្នកភូមិតាំងរូបស្ដីពីអំពើហិង្សាដែលអាជ្ញាធរធ្វើមកលើប្រជាពលរដ្ឋនាពេលកន្លងមក ដែលរូបនោះមានអក្សរក្នុងអត្ថន័យសុំឲ្យលោកនាយករដ្ឋមន្ត្រីជួយដល់ពលរដ្ឋដែលកំពុងតែរងគ្រោះ។

១០.កុមារីម្នាក់នៅក្នុងសហគមន៍ថ្មគោល កំពុងតែទាញរូបថតដែលតាំងបង្ហាញពីអំពើហិង្សារបស់អាជ្ញាធរ នៅពេលបង្ក្រាបពលរដ្ឋក្នុងរឿងជម្លោះដីធ្លី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
