ប្រទេស​១៣​នៅ​អាស៊ី​យល់ព្រម​បង្កើត​គម្រោង​ថវិកា​បន្ទាន់​មួយ

ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ប្រទេស​១០​ទៀត​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​រួម​មាន​ទាំង​កម្ពុជា​ផងដែរ បាន​យល់ព្រម​បង្កើត​គម្រោង​ថវិកា​បន្ទាន់​មួយ​ដែល​នឹង​មាន​ប្រាក់​តម្កល់​ទុក​ចំនួន​៨០​ពាន់​លាន​ដុល្លារ​អាមេរិក។

ទីភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា ប្រទេស​ទាំង​១៣​នោះ​បាន​បញ្ជាក់​បញ្ហា​នេះ​កាលពី​ម្សិលមិញ​នៅ​គ្រា​ដែល​មាន​ដំណើរ​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ក្នុង​ក្រុង​ប៉េកាំង។

នៅ​ក្នុង​ប្រាក់​តម្កល់​ទាំង​៨០​ពាន់​លាន​ដុល្លារ​នោះ ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន នឹង​ជួយ​ចំនួន​៨០%​នៃ​ថវិកា​ទាំងអស់ ហើយ​ថវិកា​បន្ទាន់​នោះ​គឺ​នឹង​ត្រូវ​គេ​ចាប់​ធ្វើ​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​ក្រោយ៕