ស្ត្រី​ម្នាក់​ស្លាប់​ដោយ​ទាហាន​ការពារ​ព្រំដែន​បាញ់​នៅ​ឯ​ឃុំ​ថ្មដា​ខេត្ត​ពោធិ៍សាត់

ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម បន្ទាប់​ពី​គាត់​ត្រូវ​បាន​ទាហាន​ការពារ​ព្រំដែន​បាញ់​នៅ​ឯ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។
ដោយ មណ្ឌល កែវ
2012.12.21

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រមាណ ១២​និង​១៥​នាទី​អធ្រាត្រ ថ្ងៃ​ទី១៩ ធ្នូ កន្លង​ទៅ។

អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង ឡេង បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី២១ ធ្នូ ថា ស្ត្រី​រង​គ្រោះ​ក្នុង​អំពើ​បាញ់​ប្រហារ​នេះ ឈ្មោះ ធា នី អាយុ​ប្រមាណ​ជាង ៤០​ឆ្នាំ មាន​ទីលំនៅ​នៅ​ជិត​ផ្ទះ​ជន​ល្មើស ស្ថិត​ក្នុង​ឃុំ​ថ្មដា។ ឯ​ជន​ល្មើស​ឈ្មោះ សំ គន ជា​ទាហាន​ក្នុង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៥០៨។

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​វាលវែង គឺ​លោក ពុធ ប៊ុនឈឿន បាន​ឲ្យ​ដឹង​បន្ថែម​ថា ករណី​នេះ​កើត​ឡើង​ដោយ​សារ​ស្រវឹង​លាយ​ឡំ​នឹង​ក្ដី​ប្រច័ណ្ឌ។ លោក​ថា ជន​ល្មើស​ឈ្មោះ សំ គន ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​ទី២០ ធ្នូ រួច​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។