ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧។ សេចក្ដីជូនដំណឹងស្ដីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានអំពាវនាវឲ្យពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ ចូលបង់ពន្ធដែលអនុវត្តនៅថ្ងៃទី១៥ មិថុនា រហូតដល់ថ្ងៃ៣០ ខែវិច្ឆិកា។
ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ អង្គភាពពន្ធដារនឹងចុះត្រួតពិនិត្យ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូន និងយានជំនិះទាំងឡាយណាដែលមិនទាន់បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងទៅ នឹងត្រូវបង់ពន្ធ និងបង់ប្រាក់ពិន័យ ១០០% នៃប្រាក់ពន្ធដែលត្រូវបង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។