យុវជន​ការពារ​ព្រៃ​ឈើ​តំបន់​អារ៉ែង​៥០នាក់​ត្រូវ​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ

0:00 / 0:00

យុវជន​ប្រមាណ​៥០​នាក់ ជា​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​តំបន់​អារ៉ែង ត្រូវ​បាន​អាជ្ញាធរ​រារាំង មិន​ឲ្យ​ជួបជុំគ្នា និង​ហែ​ក្បួន តាម​ដង​វិថី​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ដោយ​មាន​គូស​រូប​ព្រៃឈើ​នៅ​តំបន់​អារ៉ែង​នៅ​លើ​ខ្លួន នៅ​រសៀល​ថ្ងៃ​ទី ២៦ តុលា។

យុវជន​ការពារ​ព្រៃ​ឈើ​តំបន់​អារ៉ែង​បាន​នាំ​គ្នា​ដើរ​តាម​ដង​វិថី និង​ចែក​ចាយ​ខិត្តប័ណ្ណ ដើម្បី​អំពាវ​នាវ ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​សាងសង់​វារីអគ្គិសនី ក្រោម​ការ​ស្ថាបនា​របស់​ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ (Synohydro) ក្នុង​ខិត្តប័ណ្ណ​ចែកចាយ​ដែល​​បោះពុម្ព​ដោយ​អង្គការ​មាតាធម្មជាតិ (Mother Nature) ដើម្បី​សង្គ្រោះ​តំបន់​អារ៉ែង ជា​ព្រៃឈើ​ចុង​ក្រោយ​របស់​កម្ពុជា ឬ​ថា​តំបន់​អារ៉ែង​ជា​ស្ថានសួគ៌​ធម្មជាតិ​មួយ​ដែល​រាល់​គ្នា​មិន​ដែល​ទៅ​ដល់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។