អំណោយទាំងនោះ បានមកពីការជួយឧបត្ថម្ភរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលគង់នៅវត្តបទុមវត្តី វត្តមហាមន្រ្តី វត្តអង្គតាម៉ិញ វត្តអង្គពោធិញាណ វត្តព្រែកប្រា វត្តជាន់ឯក វត្តសំបួរមាស វត្តសាមគ្គីរង្ស៉ី វត្តទួលសង្កែ ព្រមទាំងពីព្រះសង្ឃខ្មែរកម្ពុជាក្រោមដែលគង់នៅសហរដ្ឋអាមេរិកផងដែរ។
ព្រះតេជគុណ ចន្ទ សុផាត មានថេរដីកាថា៖ «តាមពិតការងារមនុស្សធម៌នេះ មិនមែនយើងទើបតែធ្វើក្នុងពេលថ្មីៗនេះទេ គឺតាំងពីដើមមកយើងធ្លាប់ជួយជាច្រើនហើយ ក្នុងការមនុស្សធម៌ជួយដល់ជនកំសត់ ដូចជាជនកំព្រីកំព្រា មានគ្រោះថ្នាក់ចរាចរណ៍ជាដើម ឬមួយមានជម្ងឺតំកាត់ជាដើម ដែលយើងអាចជួយបាន គឺយើងជួយតាំងពីដើមមក ហើយក្នុងខណៈនេះបើ យើងទទួលបានព័ត៌មាន ដែលយើងឃើញជាក់ស្តែង គឺប្រជាពលរដ្ឋខ្មែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការលំបាកច្រើនដោយទឹកជំនន់នេះយ៉ាងខ្លាំង។»

អំណោយដែលយកទៅចែកជូនពលរដ្ឋ រួមមាន ប្រេងកូឡា ប្រេងខ្យល់ មី ទឹកដោះគោ តែ ស្ករ អង្ករ និងប្រាក់ឧបត្ថម្ភមួយចំនួនផ្សេងទៀត។ អង្គការខ្មែរកម្ពុជាក្រោមមួយនេះ ក៏បានអំពាវនាវអោយពលរដ្ឋខ្មែរទូទៅ ទាំងក្នុងនិងក្រៅប្រទេសបន្តចូលរួមឧបត្ថម្ភពលរដ្ឋរងគ្រោះ អោយបានគ្រប់ៗគ្នា ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
