ប័ណ្ណសារព័ត៌មាន
2021-01-22
លោក ហ៊ុន សែន អះអាងថា លោកនឹងបន្តកាត់បឹងតាមោក ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានជុំវិញក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ មករា។ មន្ត្រីសង្គមស៊ីវិលយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះ គឺជាទង្វើមិនទទួលខុសត្រូវលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាស្រ័យផលលើបឹងនេះ។
2021-01-20
ពលរដ្ឋចំនួន ៥ភូមិរស់នៅខេត្តស្ទឹងត្រែងដែលតែងតែពឹងលើរបរដងជ័រទឹកលក់ប្រចាំថ្ងៃ អំពាវនាវឱ្យអាជ្ញាធរខេត្តនេះ រកមធ្យោបាយការពារ សុវត្ថិភាពដើមឈើផលិតជ័រទឹកក្នុងតំបន់ព្រៃឡង់។ ការលើកឡើងនេះ ក្រោយពីមានសកម្មភាពកាប់បំផ្លាញដើមច្បោះជ័រ របស់អ្នកភូមិអស់ជាង ៦ពាន់ដើមជាថ្មីទៀត។
2021-01-19
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍ការពារព្រៃឈើខេត្តព្រះវិហារ ស្តាយដីព្រៃសហគមន៍បឹងទន្លេម្រេចមានទំហំជាង ២ពាន់ហិកតារ (២.៣៥១) បានបាត់បង់ស្ទើរស្រុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានវត្តមានក្រុមហ៊ុន ទ្រី ភាព (TRY PHEAP CO., LDT) វិនិយោគទីនោះ។
2021-01-15
អ្នកឃ្លាំមើលបរិស្ថានអះអាងថា ការបង្ក្រាបបទល្មើសព្រៃឈើរបស់មន្ត្រីជំនាញកើនឡើង ដោយសារតែក្រសួងបរិស្ថាននៅតែរឹតត្បិតពលរដ្ឋ និងប្រជាសហគមន៍មូលដ្ឋានមិនឱ្យល្បាតព្រៃ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។ ការលើកឡើងនេះ ក្រោយពីក្រសួងបរិស្ថានបានបង្ហាញរបាយការណ៍ បង្ក្រាបបទល្មើសព្រៃឈើបានជិត ៩ពាន់ករណី (៩ ០០០) ក្នុងឆ្នាំ ២០២០ កើនឡើង ៣០% បើធៀបនឹងឆ្នាំ២០១៩។
2021-01-15
រដ្ឋាភិបាលបន្តនិរាករណ៍គម្រោងលុបបឹងតាមោក ឬបឹងកប់ស្រូវ ជាង២០ហិកតារថែមទៀត ដោយសម្រេចលុបចោលគម្រោងដូរដីជាមួយឯកជន។ សង្គមស៊ីវិល និងអ្នកសេដ្ឋកិច្ច ស្វាគមន៍ការសម្រេចនេះ និងជំរុញឱ្យរដ្ឋាភិបាល បន្តនិរាករណ៍គម្រោងលើបឹងតាមោកបន្ថែមទៀត។
2021-01-13
សកម្មជនចលនាមាតាធម្មជាតិ បានបង្ហាញទីតាំងលូ ទឹកស្អុយជាច្រើនកន្លែង ហូរចូលព្រែកកំពត ដែលសកម្មជនបរិស្ថានសង្ស័យថា បណ្ដាលឲ្យប៉ះពាល់គុណភាពទឹកសមុទ្រ ជះក្លិនស្អុយ និងសោភ័ណភាពបរិស្ថាន។ ពួកគេរកឃើញថា ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មធំៗ និងអាជីវករលក់ដូរតាមដងព្រែកកំពត ក្នុងក្រុងកំពត បានបង្ហូរកាកសំណល់ ទឹកលូបង្គន់ និងសំរាម ចូលព្រែកដោយផ្ទាល់ជារៀងរាល់ថ្ងៃ។
2021-01-11
ប្រជាពលរដ្ឋមួយគ្រួសារនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានលះបង់ពេលវេលាផ្ទាល់ខ្លួនអស់ជាង ១០ឆ្នាំ ចូលរួមអភិរក្សត្រី និងសត្វស្លាបរហូតទទួលបានជោគជ័យ។ អ្នកភូមិមួយគ្រួសារនេះ នាំគ្នានៅក្នុងព្រៃស្ងាត់ធ្វើការងារ ដើម្បីជាប្រយោជន៍រួមនៅក្នុងសង្គម ដោយមិនគិតពីការនឿយហាត់របស់ខ្លួនឡើយ។ តើមូលហេតុអ្វីបានជាពួកគាត់នាំគ្នាតស៊ូធ្វើការងារបែបនេះ?
2021-01-09
អ្នកជំនាញបរិស្ថានសំដែងក្តីបារម្ភថា ការណ៍ដែល រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនបូមខ្សាច់នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់បរិស្ថាន និងធនធានត្រីនៅក្នុងបាតសមុទ្រ។
2021-01-07
អ្នកឃ្លាំមើល និងគណបក្សនយោបាយ ស្វាគមន៍ ដែលរដ្ឋាភិបាល សម្រេចនិរាករគម្រោងលុបបឹងតាមោក ឬបឹងកប់ស្រូវ នៅជាយរាជធានីភ្នំពេញ ទំហំប្រមាណ ៣០ហិកតារវិញ ដោយដោះដូរគម្រោងរដ្ឋជំនួស។ ទោះជាបែបនេះក្តី ពួកគេជំរុញឲ្យរដ្ឋាភិបាល បង្ហាញគម្រោងផែនការអភិវឌ្ឍន៍បឹងតាមោក ជាសាធារណៈ។
2021-01-07
ប្រទេសចិនជូនដំណឹងដល់ប្រទេសតាមខ្សែទឹកខាងក្រោមទន្លេមេគង្គ រួមទាំងគណៈកម្មការទន្លេមេគង្គ (MRC) ផង ពីការស្រកចុះទឹកទន្លេបណ្ដាលមកពីការកាត់បន្ថយរំហូរទឹកទន្លេនៅស្ថានីយទំនប់វារីអគ្គិសនីមួយរបស់ខ្លួន។
2021-01-05
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ឱ្យដឹងថា ឈើមូលធំៗ និងដើមឈើដែលអ្នកស្រុកដុតយកជ័រទឹកលក់ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ ត្រូវគេកាប់រំលំពេញទំហឹង។ ប្រជាសហគមន៍ថា ឈ្មួញយកឈើទៅលក់ ឱ្យមេការក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd) និងក្រុមហ៊ុនអង្គរផ្លាយវូដ ( Angkor Plywood Co. Ltd) ដែលមានការដ្ឋានស្តុកឈើខ្នាតធំ នៅជាប់ព្រៃឡង់ ខេត្តក្រចេះ។
2020-12-31
ក្រុមអ្នកអភិរក្សសត្វ នៃអង្គការសមាគមអភិរក្សសត្វព្រៃ និងរដ្ឋបាលជលផល បានរកឃើញសម្បុករបស់សត្វល្មិច ឬហៅថា កន្ធាយក្បាលកង្កែបជាលើកដំបូង ក្នុងរដូវពងកូន ក្នុងឆ្នាំ ២០២០នេះ នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។
2020-12-30
ប្រជាពលរដ្ឋរងគ្រោះរឿងជម្លោះដីធ្លីជាមួយក្រុមយូ ឌី ជី (UDG) នៅក្នុងខេត្តកោះកុង ស្នើឱ្យអាជ្ញាធរបញ្ចប់រឿងវិវាទដីធ្លីនេះបន្ទាប់ពីអូសបន្លាយអស់រយៈពេលជាង១២ ឆ្នាំ។ ទោះបីយ៉ាងណា មន្រ្តីជាន់ខ្ពស់ក្រសួងដែនដីចោទថា ពលរដ្ឋបង្កភាពស្មុគស្មាញដល់អាជ្ញាធរ ទោះបីជាអាជ្ញាធរប្រឹងជួយ ដោះស្រាយយ៉ាងណាក៏។
2020-12-27
មន្ត្រីសង្គមស៊ីវិល បារម្ភពីការបន្តលុបបឹងតាមោកជាបន្តបន្ទាប់ ដែលនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន ការរស់នៅរស់របស់ពលរដ្ឋ និងវិបត្តិទឹករាជធានីភ្នំពេញ។ ឆ្លើយតបការព្រួយបារម្ភនេះអ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា មុនរដ្ឋាភិបាលកាត់ដីបឹងនេះ គឺមានការសិក្សាផលប៉ះពាល់ត្រឹមត្រូវពីក្រសួងជំនាញ។
2020-12-23
សកម្មជនបរិស្ថានថា ជំនួយរបស់ចិនចំនួនជាង ៣ លាន ដុល្លាដើម្បីកាត់បន្ថយ ការបញ្ចេញកាបូនមិនអាចជួយស្រោចស្រង់បរិស្ថានដែលចិនបានបំផ្លាញនៅកម្ពុជាបានទេ។ កាលពីថ្ងៃទី ២១ ធ្នូ កន្លងទៅនេះក្រសួងបរិស្ថាន និងក្រសួងបរិស្ថានចិនបានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីកាន់បន្ថយការបញ្ចេញកាបូន នៅកម្ពុជា។ចិនបានផ្ដល់សម្ភារៈមួយចំនួន សម្រាប់មន្ទីរពិសោធន៍ ដើម្បីត្រួតពិនិត្យគុណភាពខ្យល់ផងដែរ។