សីតុណ្ហភាពនឹងបន្តចុះត្រជាក់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តចំនួន ៦ រហូតដល់ថ្ងៃទី១៤ ខែធ្នូ។
សេចក្ដីជូនដំណឹងពីព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា សីតុណ្ហភាពដែលចុះត្រជាក់ចាប់ផ្ដើមពីថ្ងៃទី៨ ខែធ្នូ នឹងបន្តរហូតដល់ថ្ងៃទី១៤ ខែធ្នូ។
ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់ពីតិចទៅមធ្យមនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និងតាកែវ។ សីតុណ្ហភាពនៅក្នុងតំបន់នេះទាបបំផុតចន្លោះពី ១៩ ដល់ ២២អង្សាសេ និងខ្ពស់បំផុតចន្លោះពី ២៩ ដល់ ៣០អង្សាសេ។
ចំណែកនៅខេត្តមណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ដល់ចន្លោះពី ១៧ ទៅ ១៩អង្សាសេ និងសីតុណ្ហភាពខ្ពស់បំផុតនៅចន្លោះពី ២៥ ដល់ ២៧អង្សាសេ។
សេចក្ដីជូនដំណឹងដដែលពន្យល់ថា ក្នុងរយៈពេលនេះប្រទេសកម្ពុជា ទទួលរងរបបខ្យល់មូសុងឦសានខ្សោយ និងឥទ្ធិពលនៃខ្យល់ដែលបក់មកពីសមុទ្រចិនខាងត្បូង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។