ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ២ នាក់​ទៀត ករណី​ឆ្លង​រាលដាល​ក្នុង​សហគមន៍

ដោយ ជីវិតា
2020.12.02
ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩ ២ នាក់​ទៀត ករណី​ឆ្លង​រាលដាល​ក្នុង​សហគមន៍ អគារ​កាណាឌីយ៉ា តាមបណ្ដោយផ្លូវ​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ។
រូប​ហ្វេសប៊ុក

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ២​ករណី​ថ្មី​ទៀត ដែល​ជា​ការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ចេញ​ពី​ព្រឹត្តិការណ៍២៨ វិច្ឆិកា។
ក្រសួង​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី៣ ធ្នូ​ថា អ្នក​ជំងឺ​ទាំងពីរ​នោះ ម្នាក់​ជា​បុរស​អាយុ២៣ បម្រើ​ការ​នៅ​ធនាគារ​ចិន ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​អគារ​កាណាឌីយ៉ា។ ចំណែក ម្នាក់​ទៀត​ជា​ស្ត្រី​អាយុ ២១ ឆ្នាំ គឺ​ជា​បុគ្គលិក​ធនាគារ​មួយ​កន្លែង​ទៀត ក្នុង​រាជធានី​ភ្នំពេញ។ អ្នក​ជំងឺ​ទាំងពីរ គឺ​ជា​បងប្អូន​បង្កើត​នឹង​គ្នា។
ក្រោយ​រក​ឃើញ​ករណី​ថ្មី​ទាំងពីរ​នេះ អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​អគារ​កាណាឌីយ៉ា​ទាំង​មូល និង​សាខា​ធនាគារ​ឯកជន​មួយ​កន្លែង​ទៀត​នៅ​ផ្លូវ​សម្តេច​ប៉ាន ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ពិនិត្យ​សុខភាព​អ្នក​ពាក់ព័ន្ធ​នៅ​តាម​ទីតាំង​ទាំង​នោះ។
ចាប់​តាំង​ពី​ថ្ងៃ​ទី២៩ វិច្ឆិកា ដល់​ថ្ងៃ​ទី០២ ធ្នូ ក្រសួង​សុខាភិបាល​បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍២៨ វិច្ឆិកា បាន​ជាង៨ ពាន់​នាក់ (.៧៦៦) ក្នុង​នោះ​អ្នក​ឆ្លង​កូវីដ-១៩ មាន​ចំនួន ១៩​នាក់។
គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៣៣១នាក់ ក្នុង​នោះ​អ្នក​បាន​ជា​សះស្បើយ​មាន​ចំនួន ៣០៤នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​មាន​ចំនួន ២៧នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។