រដ្ឋាភិបាលនឹងចេញអនុក្រឹត្យហាមជក់បារី ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ។
សេចក្ដីព្រាងអនុក្រឹត្យនេះ គឺជារបៀបវារៈមួយក្នុងចំណោមរបៀបវារៈផ្សេងទៀត ដែលគណៈរដ្ឋមន្ត្រីគ្រោងនឹងលើកយកទៅពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៤ ខែមីនា។
ចំណែកខ្លឹមសារបន្ថែមទៀត នៃសេចក្ដីព្រាងអនុក្រឹត្យនេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មិនទាន់បញ្ជាក់បាននៅឡើយទេ នៅថ្ងៃទី២ មីនា។
បើទោះជាយ៉ាងណាក៏ដោយកន្លងមក ក្រុមអ្នកធ្វើការប្រឆាំងនឹងថ្នាំជក់យល់ថា អនុក្រឹត្យនេះមិនទាន់គ្រប់គ្រាន់ទេ ដោយពួកគេជំរុញឱ្យមានច្បាប់ សម្រាប់គ្រប់គ្រងថ្នាំជក់ឆាប់ៗ។
ការស្រាវជ្រាវកន្លងមករកឃើញថា នៅកម្ពុជាមានអ្នកស្លាប់ជាង ១ម៉ឺននាក់ក្នុងមួយឆ្នាំ ក្នុងចំណោមអ្នកជក់ និងចុកថ្នាំ សរុប ២លាននាក់។ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង ១០ មានតែប្រទេសកម្ពុជាទេ ដែលមិនមានច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។