ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានកើនឡើងដល់ ៣.០៧២នាក់ហើយ បន្ទាប់ពី ក្រសួងសុខាភិបាលរកឃើញករណីឆ្លងទ្រង់ទ្រាយធំ ៦៣១នាក់ គិតត្រឹមយប់ថ្ងៃទី៩ មេសា។
អ្នកឆ្លងថ្មីទាំងជាង ៦រយនាក់នោះ ត្រូវបានគេរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម សៀមរាប ស្វាយរៀង និងខេត្តព្រះសីហនុ។ រាជធានីភ្នំពេញមានអ្នកឆ្លងច្រើនជាងគេ។
ទាក់ទងនឹងករណីជាសះស្បើយវិញ ក្រសួងសុខាភិបាលឱ្យដឹងថា មានអ្នកជំងឺ ៧០នាក់ បានជាសះស្បើយ ដោយពួកគាត់គឺជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
គិតត្រឹមយប់ថ្ងៃទី៩ មេសា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៣.៦៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ១.៩៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១.៦០៦នាក់។ ចំពោះតួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ វិញ ក្រសួងសុខាភិបាលទទួលស្គាល់ចំនួន ២៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។