ចិនប្រគល់នាវាចម្បាំងឱ្យកម្ពុជា ដើម្បីទុកជួយច្បាំងឱ្យចិន

អ្នក​ឃ្លាំមើល​បាន​លើកឡើង​ថា ចិន​បាន​ប្រគល់​នាវា​ចម្បាំង​ឱ្យ​កម្ពុជា មិន​មែន​ទុក​សម្រាប់​ឱ្យ​កម្ពុជា​ប្រើប្រាស់​ការពារ​ខ្លួន​ឡើយ ប៉ុន្តែ​ទុក​សម្រាប់​ជួយ​ការពារ​ចិន នៅ​ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​តៃវ៉ាន់ ឬ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលាលោក គឹម សុខ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា វា​ជា​រឿង​ល្អ នៅ​ពេល​កម្ពុជា​ទទួល​បាន​យុទ្ធោបករណ៍​ពី​មហាអំណាច ទាំង​ពី​ប្រទេសចិន និង​សហរដ្ឋអាមេរិក ប្រសិនបើ​យក​លុយ​ទៅ​ទិញ​ហើយ​មិន​មែន​ជា​ជំនួយ ពីព្រោះ​កម្ពុជា​អាច​ទុក​ប្រើ​ឱ្យ​អស់​ពី​សមទ្ធភាព ដើម្បី​ការពារ​ជាតិ​បាន។

អ្នកឃ្លាំមើលថា ចិនមិនមែនចែកនាវាចម្បាំងឱ្យកម្ពុជាទុកសម្រាប់ការពារជាតិឡើយ អ្នកឃ្លាំមើលបានលើកឡើងថា ចិនបានប្រគល់នាវាចម្បាំងឱ្យកម្ពុជា ទុកសម្រាប់ជួយការពារចិន នៅពេលមានសង្គ្រាម៕

ប៉ុន្តែ​លោក​បាន​លើកឡើង​ថា ប្រសិនបើ​កម្ពុជា​ទទួល​បាន​អាវុធ​សង្គ្រាម​តាម​រយៈ​ជំនួយ គឺ​មិន​អាច​យក​ទៅ​ប្រើ​សម្រាប់​ការពារ​ខ្លួន​បាន​ឡើយ ជាក់ស្ដែង​ដូច​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​យោធាថៃ កម្ពុជា​មិន​អាច​ប្រើប្រាស់​អាវុធ​ទំនើប​ទទួល​បាន​ពី​ប្រទេសចិន ដើម្បី​ការពារ​ខ្លួន​នោះ​ទេ។

ដូច្នេះ នាវា​ចម្បាំង​ដែល​ជា​ជំនួយ​របស់​ចិន ក៏​គ្រាន់​តែ​ជា​យន្ត​សង្គ្រាម​ឱ្យ​កម្ពុជា ត្រៀម​ខ្លួន​ប្រើ​ជួយ​ច្បាំង​ចិន​ប៉ុណ្ណោះ ពេល​ដែល​ចិន​មាន​សង្គ្រាម។ ជាពិសេស លទ្ធភាព​នៃ​ការ​ប្រឈម​សង្គ្រាម​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​ត្រូវ​ត្រៀម​ខ្លួន​ទុក​ជាមុន ដូច​ដែល​ចិន​ជួយ​សាងសង់​មូលដ្ឋាន​ជើង​ទឹក​សមុទ្រ​រាម​ឱ្យ​កម្ពុជា ដែល​ជា​ការ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ទៅ​ហើយ​របស់​ចិន​លើ​ទឹក​ដី​កម្ពុជា។

—  អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលាលោក គឹម សុខ

ការ​លើកឡើង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នាវា ខវែត (Corvettes) ប្រភេទ០៥៦ (Type 056) ជា​នាវា​ចម្បាំង​មួយ​គ្រឿង​ក្នុង​ចំណោម​ទាំង​២គ្រឿង ដែល​រដ្ឋាភិបាល​ចិន​បាន​សម្រេច​ប្រគល់​ឱ្យ​កម្ពុជា​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន បាន​ធ្វើ​ដំណើរ​មក​ដល់​កំពង់ផែ​ទ័ព​រាម កាល​ពី​ថ្ងៃទី ០៤មេសា ហើយ​បាន​ធ្វើ​ពិធី​ប្រគល់-ទទួល កាល​ពី​ថ្ងៃ​ទី០៨មេសា។ ពិធី​ប្រគល់-ទទួល​នេះ មិន​បាន​ធ្វើឡើង​ជា​សាធារណៈ​ឡើយ ខណៈ​ចិន​គ្រោង​បញ្ជូន​នាវា​ចម្បាំង​គ្រឿង​ទី២ មក​ឱ្យ​កម្ពុជា​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។

នាវា​ចម្បាំង​ទាំង​ពីរ​គ្រឿង ជា​ជា​នាវា​ផ្ទុក​មីស៊ីល ប្រើ​សម្រាប់​ល្បាត ឃ្លាំមើល និង​ធ្វើ​ប្រតិបត្តិការ​ការពារ​ឆ្នេរ ហើយ​ត្រូវ​បាន​គេ​អះអាង​ថា កងទ័ព​ចិន​បាន​បណ្ដុះបណ្ដាល​កងទ័ព​ជើង​ទឹក​កម្ពុជា ពី​របៀប​ដំណើរការ​នាវា​ទាំង​ពីរ​គ្រឿង​នេះ តាំង​ពី​ខែធ្នូ ឆ្នាំ២០២៣។

សារព័ត៌មានរដ្ឋ​ចិន The Global Times ក៏​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី០៩ មេសា ជុំវិញ​នាវា​ចម្បាំង​គ្រឿង​ទី១ ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​មូលដ្ឋាន​ទ័ព​រាម​របស់​កម្ពុជា។ សារព័ត៌មាន​នេះ ក៏​បាន​ដកស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​លោក ចាង ស៊ាវហ្កាំ (Zhang Xiaogang) ដែល​បាន​លើកឡើង​ថា ការ​ប្រគល់​នាវា​ចម្បាំង​គ្រឿង​ទី១ ជាផ្លូវការ​ឱ្យ​កម្ពុជា មិន​មែន​ជា​ការ​ប្រឆាំង​ទៅ​ភាគី​ទី៣​ឡើយ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​មាន​ស្រាប់​រវាង​យោធា​កម្ពុជា​និង​ចិន។

ចិន​ប្រគល់​នាវា​ចម្បាំង​ពីរ​គ្រឿង​ឱ្យ​កម្ពុជា ជា​ជំនួយ​បន្ថែម​ពី​លើ​ការ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​បាន​បើក​សម្ពោធ​ជាផ្លូវការ​តាំង​ពី​ខែមេសា ឆ្នាំ២០២៥។ ការ​ជួយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​ទ័ព​រាម បាន​ធ្វើ​ឱ្យ​មាន​ក្ដី​ព្រួយ​បារម្ភ ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​ធំៗ។ សហរដ្ឋអាមេរិក​ខ្លាច​ថា កងទ័ព​ចិន​អាច​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​រាម ជា​កន្លែង​ឈរ​ជើង​យុទ្ធសាស្ដ្រ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ក្នុង​តំបន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។