ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ឆ្លង​នៅ​ក្នុង​សហគមន៍​កើន​ដល់ ១៥នាក់​ហើយ

អាស៊ីសេរី
2020.11.30
ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ឆ្លង​នៅ​ក្នុង​សហគមន៍​កើន​ដល់ ១៥នាក់​ហើយ ក្រុមគ្រូពេទ្យប្រមូលសំណាកឈាម​យក​ទៅ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​វីរុស ដែល​បង្ក​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ក្រសួងសុខាភិបាល

គិត​ត្រឹម​ថ្ងៃ​ទី៣០ វិច្ឆិកា ក្រសួង​សុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ចំនួន ៩ករណី​ថ្មី​ទៀត ដែល​ជា​ករណី​ចម្លង​នៅ​ក្នុង​សហគមន៍ ដូច្នេះ​ករណី​ថ្មី​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​សហគមន៍​សរុប​ចំនួន ១៥នាក់​ហើយ ចាប់​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា​មក​ទល់​ថ្ងៃ​ទី៣០ វិច្ឆិកា។

ការ​រក​ឃើញ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ធ្វើ​តេស្ដ​លើ​មនុស្ស​ចំនួន .៣៣២​នាក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ៧ទៀត ប៉ុន្តែ​លទ្ធផល​ធ្វើ​តេស្ដ​ទើប​តែ​ចេញ​បាន​ .២៤៨នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣០ វិច្ឆិកា

បច្ចុប្បន្ន​ក្រសួង​សុខាភិបាល​បាន​ជ្រើស​យក​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​តេស្ត​អ្នក​ពាក់ព័ន្ធ​ជាមួយ​អ្នក​ឆ្លង​ដោយ​ផ្ទាល់ និង​ប្រយោល រួមមាន ក្រសួង​មហាផ្ទៃ សម្រាប់​មន្ត្រី​រាជការ បរិវេណ​ផ្សារ​អ៊ីអន១ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សម្រាប់​គ្រូ សិស្ស និង​អាណាព្យាបាល​សាលា​អន្តរទ្វីប​អាមេរិកាំង​សាខា​ចាក់​អង្រែ​ក្រោម និង​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​ដើម។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ៣២៣នាក់​ហើយ។ ក្នុង​នោះ​អ្នក​បាន​ជាសះ​ស្បើយវិញ មាន​ចំនួន ៣០១នាក់ និង​អ្នក​កំពុង​នៅ​សម្រាក​ព្យាបាល​ចំនួន ២២នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ប្រឆាំង​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។