អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ កើន​ដល់ ៣០០ នាក់ និង​ឆ្លង​ថ្មី​ជាង ៤រយ​នាក់

2021-06-10
Share
អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩ កើន​ដល់ ៣០០ នាក់ និង​ឆ្លង​ថ្មី​ជាង ៤រយ​នាក់
Photo: RFA

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​ដល់ ៣០០នាក់​ហើយ បន្ទាប់ពី​អ្នក​ជំងឺ ១១នាក់​ទៀត បាន​ស្លាប់។ ចំណែក​តួលេខ​ឆ្លង​ថ្មី​វិញ មាន ៤២៦នាក់​បន្ថែម​ទៀត ក្នុង​នោះ​ភាគ​ច្រើន​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ រីឯ​អ្នក​ជា​សះ​ស្បើយ​វិញ មាន ៧៦០នាក់ នៅ​ថ្ងៃ​ដដែល​នេះ។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី១០ មិថុនា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ៣៦.៦៦៦នាក់ ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មាន ២៩.៨០៧នាក់។ ដោយ​ឡែក​រឿង​វ៉ាក់សាំង​វិញ ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ថា កម្ពុជា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ជូន​ពលរដ្ឋ​បាន​ជាង ២លាន ៧សែន​នាក់ ឬ​ស្មើ​នឹង​ជាង ២៧% ហើយ នៃ​ប្រជាជន ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាននាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល