អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ៣០០នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ១១នាក់ទៀត បានស្លាប់។ ចំណែកតួលេខឆ្លងថ្មីវិញ មាន ៤២៦នាក់បន្ថែមទៀត ក្នុងនោះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។ រីឯអ្នកជាសះស្បើយវិញ មាន ៧៦០នាក់ នៅថ្ងៃដដែលនេះ។
គិតត្រឹមព្រឹកថ្ងៃទី១០ មិថុនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៣៦.៦៦៦នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន ២៩.៨០៧នាក់។ ដោយឡែករឿងវ៉ាក់សាំងវិញ ក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋបានជាង ២លាន ៧សែននាក់ ឬស្មើនឹងជាង ២៧% ហើយ នៃប្រជាជន ដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។