អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បញ្ជូន​​មនុស្ស ៦នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ផលិត​ស្រា​ខុស​ច្បាប់​បណ្ដាល​ឲ្យ​មនុស្ស ៨នាក់​ស្លាប់

ដោយ សេក បណ្ឌិត
2020-12-15
Share
អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បញ្ជូន​​មនុស្ស ៦នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ផលិត​ស្រា​ខុស​ច្បាប់​បណ្ដាល​ឲ្យ​មនុស្ស ៨នាក់​ស្លាប់ ផលិតផល​ស្រា​ស ដែលអាជ្ញធរ​ប្រមូល​បាន​ កាល​ពី​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០២០។
រូប៖ នគរបាល​ជាតិ

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សម្រេច​បិទ​កន្លែង​ផលិត​ស្រា និង​កន្លែង​ស្តុក​ទុក​លក់ ១ពាន់ ៦រយ​កន្លែង (.៦០០) កាល​ពី​ថ្ងៃ​ទី១៤ ធ្នូ ជាមួយ​គ្នា​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​អ្នក​បិត​ស្រា និង​លក់​ស្រា​ចំនួន​ជាង ១០នាក់ និង​មនុស្ស​ចំនួន ៦នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​តុលាការ។

អ្នក​ទាំង​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ស្រា​ខុស​ច្បាប់​ដែល​បណ្ដាល​ឲ្យ​មនុស្ស ៨នាក់​ស្លាប់ កាល​ពី​អំឡុង​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ។

កាសែត​ក្នុង​ស្រុក ដក​ស្រង់​សម្ដី​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង គឺ​លោក​ អៀរ ប៊ុន ធឿន មក​ចុះ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឲ្យ​ដឹង​ថា៖ ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ផលិត​ស្រា ដែល​សមត្ថកិច្ច​សង្ស័យ​ថា ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​នោះ សមត្ថកិច្ច​ដក​ហូត​ស្រា​ចំនួន​ជិត ៤ពាន់ (៣.៨៩៥) លីត្រ និង​ជាង ៥៣២កាន ឬ​ពីដុង មេ​ស្រា​ស ៧៥លីត្រ មេ​ដំបែ​មួយ​កញ្ចប់ និង​មេ​ស្រា​កាច់​កន្លះ​លីត្រ។

លោក អៀរ ប៊ុន ធឿន បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​សារធាតុ​នៅ​ក្នុង​ស្រា​ស ស្រា​ថ្នាំ​ទាំង​នោះ មាន​ជាតិ​មេតាណុល​កម្រិត ១៤.១៥% ដែល​ជា​កម្រិត​មួយ​លើស​ពី​ធម្មតា ដែល​ច្បាប់ និង​អ្នក​ជំនាញ​អនុញ្ញាត​នោះ ជា​ច្រើន​ភាគ​រយ។

គេហទំព័រ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (...) របស់​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ដើម​ខែធ្នូ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទីតាំង​កើត​ហេតុ ស្ថិត​ក្នុង​ភូមិ​ជីប៉្រង ឃុំ​ជៀប ស្រុក​ទឹក​ផុស និង​សិប្បកម្ម​ផលិត​ស្រា ចំនួន ៨កន្លែង​ម្ដង​រួច​មក​ហើយ ដើម្បី​យក​សំណាក​មក​ធ្វើតេស្ត ឬ​ពិសោធ។

លទ្ធផល​តេស្ត​បង្ហាញ​ថា សំណាក​ស្រា​ស ៥គំរូ ក្នុង​ចំណោម​សំណាក ១៦គំរូ មាន​ផ្ទុក​សារ​ធាតុ​មេតាណុល​ចន្លោះ​ពី ១០,៥ ទៅ ១៧,២៥ភាគ​រយ ដែល​លើស​ពី​កម្រិត​អនុញ្ញាត ដែល​មាន​ត្រឹម​តែ ០,១៥% ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល