សរុបតួលេខអ្នកជំងឺកូវីដ១៩នៅកម្ពុជា
ដោយ ទីន ហ្សាការីយ៉ា
2024.10.07
2024.10.07
ជំងឺកូវីដ១៩ បានឆ្លងនៅកម្ពុជាមានជិត១សែន ៤ម៉ឺននាក់ (១៣៩.៣២៤) គិតចាប់តាំងឆ្នាំ២០១៩មក។ រីឯអ្នកស្លាប់ស្លាប់សរុបចំនួន ៣.០៥៦នាក់។
ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ក្រសួងមិនរកឃើញអ្នកឆ្លងកូវីដ១៩ ករណីថ្មីទៀតនោះទេ។
បុរសជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដំបូងគេនៅកម្ពុជា នៅក្នុងខែមីនាឆ្នាំ២០២១ គឺជាអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ ដែលមានពាក់ព័ន្ធនឹងក្លឹប N8 ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។