កម្ពុជានៅមិនទាន់មានអ្នកឆ្លងជំងឺហ្ស៊ីកា (Zika) នៅឡើយទេ បើទោះបីជាជំងឺប្រភេទនេះ បានផ្ទុះកើតមានឡើងពីរករណីនៅប្រទេសថៃ ក៏ដោយ។ នេះបើតាមការអះអាងរបស់មន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់។
កម្ពុជាធ្លាប់រកឃើញអ្នកឆ្លងជំងឺនេះ ៧ករណី ចន្លោះពេលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ ប៉ុន្តែអ្នកជំងឺទាំងនោះត្រូវបានព្យាបាលជាសះស្បើយហើយ។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០១០ រហូតមកទល់ពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់រកឃើញជំងឺហ្ស៊ីកានេះ កើតឡើងនៅឡើយទេ ហើយក្រសួងកំពុងតាមដានស្ថានការណ៍នៃជំងឺនេះ។
មជ្ឈមណ្ឌលការពារ និងត្រួតពិនិត្យជំងឺនៃសហរដ្ឋអាមេរិក ហៅកាត់ថា ស៊ី.ឌី.ស៊ី (CDC) កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានប្រកាសអាសន្នដោយស្នើសុំឲ្យស្ត្រីជនជាតិអាមេរិក ដែលមានផ្ទៃពោះ ផ្អាកធ្វើដំណើរឆ្លងដែនដែលមិនចាំបាច់ទៅប្រទេសចំនួន១១ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែព្រួយបារម្ភពីការឆ្លងជំងឺហ្ស៊ីកា។ ប្រទេសទាំងនោះរួមមាន កម្ពុជា ថៃ វៀតណាម និងប្រទេសផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។