ក្រសួងព័ត៌មានឲ្យម្ចាស់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអង្គការ សមាគម ត្រូវជូនដំណឹងទៅក្រសួង មុនរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្ដុះបណ្ដាលពីវិស័យសារព័ត៌មាន។
2021-02-22
សាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះលើអង្គសេចក្ដីនៃសំណុំរឿងរបស់សកម្មជនបរិស្ថាន ៥រូប នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ពាក់ព័ន្ធនឹងបទចោទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
2021-02-20
ក្រុមគ្រួសារ និងមន្ត្រីសិទ្ធិមនុស្ស ស្នើសុំឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មការជំនាញនិងឯករាជ្យ ដើម្បីស្រាវជ្រាវ និងដោះស្រាយការប្រើប្រាស់ប្រព័ន្ធរំខានរលកសញ្ញាទូរស័ព្ទនៅក្នុងពន្ធនាគារ ដែលសង្ស័យអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសិទ្ធិរបស់អ្នកជាប់ឃុំ។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីសកម្មជននយោបាយ និងសកម្មជនសង្គមកំពុងជាប់ឃុំ ត្អូញត្អែរដូចៗគ្នាថា ការប្រើប្រាស់ប្រព័ន្ធកាត់ផ្ដាច់សេវាទូរស័ព្ទនេះ មានវិទ្យុសកម្មហើយនាំឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ធ្ងន់ធ្ងរ។
2021-02-19
ពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសថៃបារម្ភ មិនបានទៅលេងផ្ទះ ឬជួបជុំសាច់ញាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះទេ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ សង្គមស៊ីវិលយល់ថា មានចំណុចល្អខ្លះ ប្រសិនបើពលករមិនវិលចូលស្រុកវិញក្នុងពេលនេះ។
2021-02-17
អ្នកជំនាញខាងសារព័ត៌មានបារម្ភថា អនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឹណិតជាតិ នឹងរឹតត្បិតសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ។ច្រកទ្វារ អ៊ិនធឹណិតជាតិរបស់កម្ពុជានេះ មានលក្ខណៈស្រដៀងគ្នានឹងច្រកទ្វារអ៊ីនធឹណិតរបស់ចិន ដែលនឹងឲ្យអាជ្ញាធរអាចត្រួតពិនិត្យ និងតាមដានចរាចរណ៍អ៊ិនធឹណែត។
2021-02-16
សហព័ន្ធខ្មែរកម្ពុជាក្រោមបោះពុម្ពសៀវភៅមានចំណងជើងថា “ពន្លឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង” មួយពាន់ក្បាលចែកជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាដោយឥតគិតថ្លៃ។ សៀវភៅនេះ បង្ហាញពីរបៀបនៃការទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង និងប្រវត្តិនៃដែនដីកម្ពុជាក្រោម។
2021-02-11
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្រេចជ្រើសអ្នកជំនាញខាងច្បាប់ និងសិទ្ធិមនុស្សអន្តរជាតិ មកកាន់តួនាទីជាអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាជំនួសអ្នកស្រី រ៉ូណា ស្មីត។
2021-02-11
អ្នកការពារសិទ្ធិមនុស្សសោកស្ដាយនៅពេលដែលតុលាការបន្តដាក់ទោសពលរដ្ឋ ដោយសារតែការបញ្ចេញមតិ និងការឈឺឆ្អាលបញ្ហាព្រំដែន។ ការលើកឡើងនេះ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានកាត់ទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ (២០ខែ) និងបង្គាប់ឱ្យសងជំងឺចិត្តដើមបណ្ដឹង ចំនួន ២ពាន់លានរៀល ឬស្មើ ៥០ម៉ឺនដុល្លារ ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
2021-02-09
ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលវៀតណាម បច្ចុប្បន្នស្នាក់នៅប្រទេសបារាំង។ ព្រះអង្គកំពុងដើរប្រមូលបច្ច័យ ដើម្បីជាវវត្ត សម្រាប់ទុកធ្វើជាកន្លែងជួយជនភៀសខ្លួន ពីកម្ពុជាក្រោម និងកម្ពុជា ហើយក៏ទុកឲ្យពុទ្ធបរិស័ទជួបជុំធ្វើបុណ្យទាន។
2021-02-07
ពលករខ្មែរធ្វើការនៅប្រទេសថៃជាច្រើននាក់នៅតែពុំមានលទ្ធភាពចុះឈ្មោះសុំសិទ្ធិធ្វើការងារស្របច្បាប់បាននៅឡើយ ស្របពេលដែលថ្ងៃផុតកំណត់ចុះឈ្មោះនៅចុងសប្ដាហ៍នេះ។ ពលករខ្លះមានជីវភាពខ្វះខាត និងខ្លះទៀត ពុំដឹងព័ត៌មានអំពីអាជ្ញាធរថៃបើកឱ្យពលករបរទេសសុំសិទ្ធិធ្វើការស្របច្បាប់នៅឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលករទាំងនោះអាចនឹងត្រូវអាជ្ញាធរថៃចាត់វិធានការតាមច្បាប់នៅពេលខាងមុខ។
2021-02-03
អ្នកសារព័ត៌មានខ្លះបារម្ភថា នឹងជួបការលំបាកក្នុងការរាយការណ៍ព័ត៌មាន ហើយអាចប្រឈមទោសទណ្ឌនានា ដោយសារក្រសួងព័ត៌មាន និងនគរបាលចេញបម្រាម មិនច្បាស់លាស់ ពីការតម្រូវឲ្យស្នើសុំអាជ្ញាធរជាមុន។ អ្នកជំនាញជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ច ចែងឲ្យច្បាស់ អំពីការហាមប្រាមនេះ។
2021-02-02
សម្ព័ន្ធសហជីពសាកល (global civil society alliance CIVICUS ) អំពាវនាវឲ្យតុលាការដោះលែងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា សកម្មជនបរិស្ថាន និងសកម្មជនព្រំដែនជាបន្ទាន់។
2021-01-31
អ្នកការពារសិទ្ធិមនុស្សក្នុងស្រុកលើកឡើងថា នៅក្នុងអាណត្តិរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅកម្ពុជា អ្នកស្រី បានខិតខំធ្វើការងារការទូតជាច្រើន ជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីលើកស្ទួយវិស័យសិទ្ធិមនុស្សនេះ។
2021-01-30
តុលាការបារាំងបង្គាប់ឱ្យបើកសវនាការជំនុំជម្រះទណ្ឌិតបារាំងម្នាក់ឡើងវិញ ដែលរងការចោទប្រកាន់ថា បានរំលោភផ្លូវភេទលើកុមារាខ្មែរនិងនេប៉ាល់ (Nepal) ជាច្រើននាក់ តាមរយៈសមាគមសាមគ្គី ហ្វីលមី (Philmy) របស់លោក។