ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនបរទេសមួយចំនួនវិនិយោគនៅកម្ពុជា ពុំបានផ្ដល់ផលចំណេញអ្វីជាដុំកំភួនដល់ជាតិឡើយ។ ផ្ទុយទៅវិញ លោកអះអាងថា វាជាការបំផ្លាញសេដ្ឋកិច្ច ប្រពៃណី និង វប្បធម៌របស់ជនជាតិដើមភាគតិចទៅវិញទេ។
លោក សម រង្ស៊ី ស្នើឲ្យក្រុមជនជាតិដើមភាគតិចទាំងអស់ រួមគ្នាបង្កើតក្រុមប្រឹក្សាជាតិ ជនជាតិដើមមួយដែលមានសំឡេងខ្លាំង ដើម្បីតវ៉ាទៅរដ្ឋាភិបាលក្នុងការពារសិទ្ធិ និងផលប្រយោជន៍ជនជាតិដើមភាគតិចទាំងអស់នៅកម្ពុជា។
សូមស្ដាប់ ឬទស្សនាបទសម្ភាសន៍រវាង លោក ទីន ហ្សាការីយ៉ា និង លោក សម រង្ស៊ី អំពីបញ្ហានេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
